ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពក្នុងការរៀបចំកម្មវិធី ប្រកួតសរសេរអត្ថបទច្នៃប្រឌិតដែលបានបញ្ចប់ដោយភាពជោគជ័យ ស្របតាមគោលជំហររបស់ក្រុមហ៊ុន ក្នុងការប្ដេជ្ញាចិត្ដចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការលើកកម្ពស់ស្មារតី និងបទពិសោធន៍ជាក់ស្តែងដល់យុវជនជំនាន់ក្រោយ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារបន្ថែម។
បន្ទាប់ពីការប្រកាសម្ចាស់ជ័យលាភី ៥នាក់រួចមក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំកម្មវិធីអបអរសាទរការប្រកួតសរសេរអត្ថបទច្នៃប្រឌិតនេះជាផ្លូវការ ជាមួយបេក្ខជនឆ្នើមចំនួន ២៥នាក់ ដែលបានប្រព្រឹត្ដទៅតាមប្រព័ន្ធអនឡាញ និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនបង្ហាញនូវការកោតសរសើរដ៏ស្មោះចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីបេក្ខជនឆ្នើមទាំង ២៥នាក់ កម្មវិធីរបស់យើង ក៏មានការអញ្ជើញចូលរួមពីលោក Lawrence Kook ដែលជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដើម្បីបង្ហាញការអបអរសាទរយ៉ាងជ្រាលជ្រៅ ដោយផ្ទាល់ដល់បេក្ខជន និងតំណាងឱ្យក្រុមហ៊ុនទាំងមូល ក្នុងការជំរុញឱ្យមានវប្បធម៌នៃការចែករំលែក និងការចូលរួមចំណែកកសាងសង្គមឱ្យកាន់តែល្អប្រសើរឡើង។
កម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិតរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានដំណើរការចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ មានគោលបំណងបង្កើតនូវវេទិកាមួយសម្រាប់និស្សិតសាកលវិទ្យាល័យទាំងអស់ ដើម្បីឱ្យពួកគាត់អាចបញ្ចេញទេពកោសល្យក្នុងការសរសេរអត្ថបទ និងសមត្ថភាពក្នុងការត្រិះរិះពិចារណាក្នុងសំណេររបស់ខ្លួន ព្រមទាំងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងផ្ដល់នូវឱកាសការងារផ្សេងៗសម្រាប់និស្សិត។
លោក Lawrence Kook បានមានប្រសាសន៍ថា៖
នៅក្នុងកម្មវិធី ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានប្រគល់ជូននូវប័ណ្ណសរសើរដល់បេក្ខជនជ័យលាភីចំនួន ៥នាក់ និងវិញ្ញាបនបត្របញ្ជាក់ការចូលរួមដល់បេក្ខជនឆ្នើមចំនួន ២០នាក់ ផ្សេងទៀត ដែលនឹងជួយបង្កើនប្រវត្តិស្នាដៃ និងផលបត្រផ្ទាល់ខ្លួនរបស់ពួកគាត់បន្ថែមទៀតចាប់ពីពេលនេះតទៅ។
លោកស្រី Monisa Yang បានមានប្រសាសន៍ថា៖
ទន្ទឹមនឹងនេះដែរ នៅក្នុងកម្មវិធី កញ្ញា តាំង គឹមនី កញ្ញា ចាន់ដារ៉ា សុផានី និងលោក សួន សុខជា បានតំណាងឱ្យបេក្ខជនទាំងអស់ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានបង្កើតកម្មវិធីប្រកួតប្រជែងនេះឡើង ដើម្បីឱ្យពួកគាត់អាចប្រមូលបទពិសោធន៍ជាក់ស្ដែង នៅក្នុងបរិបទខាងក្រៅសាលា និងអាចវាស់ស្ទង់សមត្ថភាពរបស់ពួកគាត់ជាមួយបេក្ខជនផ្សេងទៀតបាន។
ពួកគាត់ក៏មានសេចក្តីរំភើបផងដែរ ដែលបានស្វែងយល់បន្ថែមអំពីឱកាសការងារ និងទស្សនវិស័យរបស់ក្រុមហ៊ុន ហើយសង្ឃឹមថាក្រុមហ៊ុននឹងបន្តអនុវត្តសកម្មភាពបែបនេះទៀតសម្រាប់ការអភិវឌ្ឍរបស់និស្សិតនៅកម្ពុជា។
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្ដងទៀត ចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជន ភ្ញៀវកិត្ដិយស និងបុគ្គលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកធ្វើឱ្យកម្មវិធីមួយនេះបញ្ចប់ទៅដោយជោគជ័យ និងរីករាយបំផុត។
គំនិតច្នៃប្រឌិត គុណភាពមាតិកា ការប្រើប្រាស់ភាសានៅក្នុងអត្ថបទនីមួយៗ និងមតិយោបល់ផ្ទាល់របស់បេក្ខជន បានធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង និងជឿជាក់ថា បេក្ខជនទាំងអស់សុទ្ធតែជាធនធានយ៉ាងល្អ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាធ្វើឱ្យពិភពលោកនេះកាន់តែល្អប្រសើរឡើង។
សូមតាមដានទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (Cambodian Derivatives Exchange) ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងកម្មវិធីបន្ដបន្ទាប់ទៀត ក៏ដូចជាព័ត៌មានអំពីការវិនិយោគនិងទីផ្សារហិរញ្ញវត្ថុផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]