ភ្នំពេញ: ជារឿងដែលគួរឲ្យរីករាយ និងសាទរជាខ្លាំងក្រោយពេលដែលគណនីហ្វេសប៊ុករបស់ក្រុមគ្រូពេទ្យសម្តេចតេជោ ធីតា បានអនុញ្ញាតឲ្យអ្នកជំងឺចំនួន ១២៧នាក់បន្ថែមទៀតដោយបានអោយត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ដោយពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាពជាបន្ត។
សូមរំលឹកផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ចំនួនករណីឆ្លងសរុបនៅកម្ពុជាបានកើនឡើងដល់ទៅ ១៨១៧៩ នាក់ ដែលនៅក្នុងនោះ ករណីជាសះស្បើយមានចំនួន៦៨៨៤នាក់ ខណ:ដែលមានអ្នកទទួលមរណភាពដោយសារជំងឺនេះមានចំនួន១១៤នាក់៕
ប្រភពរូបភាព: ហ្វេសប៊ុក ក្រុមគ្រូពេទ្យសម្តេចតេជោ ធីតា
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]