កូរ៉េខាងត្បូង៖ ជាការពិតណាស់ ទោះបីជាអតីតគូស្នេហ៍ Song Joong Ki និង Song Hye Kyo បានបែកបាក់គ្នាអស់រយៈពេលជាង២ឆ្នាំ ក៏ដោយ ប៉ុន្តែរាល់សកម្មភាពរបស់ Song Joong Ki និង Song Hye Kyo តែងត្រូវបាន ពិនិត្យពិច័យ ដោយប្រុងប្រយ័ត្នដោយអ្នកនិយមលេងអ៊ីនធឺណិតជានិច្ច។
ជាក់ស្ដែង កាលពីថ្ងៃទី ៧ ឧសភា ទាំង Song Joong Ki និង Song Hye Kyo បានបង្ហោះរូបថតនៅលើ Instagram ប្រសិនបើ Song Joong Ki ដាក់ Story ផ្សាយផ្ទាល់លើកដៃបង្ហាញក្តីស្រឡាញ់ នោះ Song Hye Kyo នឹងចាប់ផ្ដើមដាក់Story តាមក្រោយជាមួយកូនឆ្កែរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលក្រឡេកមើល សកម្មភាពទាំងពីរនេះមិនជាប់ទាក់ទងជាមួយគ្នាក៏ដោយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណេតនៅតែមិនអាច ស្មានបាន ពីព្រោះពួកគេទាំងពីរបានបង្ហោះរូបថតនៅពីក្រោយឆាក។ ដោយកន្លងមកគូស្នេហ៍មួយគូនេះ បានបង្ហោះរូបស្រដៀងគ្នាជាច្រើនសន្លឹកដែលធ្វើឱ្យមនុស្ស ជាច្រើនសង្ស័យថាពួកគេកំពុងលាក់បាំងស្នេហាឬចេតនាលើ ភាគីម្ខាងទៀតទោះបីជាពួកគេបានលែងលះគ្នាជិត ២ ឆ្នាំក៏ដោយ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]