ភ្នំពេញ៖ ពុធ មិថុនា គឺជាតារាសម្តែង និងចម្រៀងនៅផលិតកម្ម កាឡាក់សុី ឡេង ណាវ៉ាត់ត្រាមួយរូប ដែលមានប្រជាប្រិយភាពមួយរូប និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តជាច្រើននៅក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់ ម្ចាស់បទ«ក្រមុំយំចង់បានប្តី»រូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈប្រមាណជា៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដោយសារទេពកោសល្យសិល្បៈពីធម្មជាតិ និងរូបសម្រស់ស្រស់សង្ហាទៀតនោះ ទើបធ្វើឲ្យតារាវ័យក្មេងរូបនេះ មានការស្រលាញ់គាំទ្រយ៉ាងច្រើនលើសលប់ពីអ្នកគាំទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ​ឡែក ស្រាប់តែប៉ុន្មានម៉ោងមុននេះ ពុធ មិថុនា បែរជាបានសម្រេចបញ្ជប់អាជីពជាក្តីស្រមៃរបស់ខ្លួន ស្របពេលដែលកំពុងរលូនទៅមុខបណ្តើរៗទៅរកភាពជោគជ័យទៅហើយ ប៉ុន្តែក៏ត្រូវបានបញ្ជប់ទៅវិញត្រឹមក្រោយពីចំណាយពេលជាមួយនឹងសិល្បៈអស់រយៈ៤ឆ្នាំរួចមក។

យ៉ាងណាមិញ ហ្វេនជាច្រើនក៏ឆ្ងល់ហើយបានជជីកសួរអំពីមូលហេតុដែលលោកសម្រេចចិត្តឈប់ពីសិល្បៈ ខណៈពេលដែលអ្នកគាំទ្រផ្សេងទៀតក៏បានគោរពនូវការសម្រេចចិត្តចាកចេញពីវិស័យសិល្បៈរបស់លោក ដោយផ្អែកលើហេតុផលផ្ទាល់ខ្លួនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
ពុធ មិថុនា
«ក្រមុំយំចង់បានប្តី» ច្រៀងដោយពុធ មិថុនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]