កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ សមាជិក Yuna នៃក្រុមចម្រៀងនារី Itzy  បានធ្វើការ ​ផ្សាយផ្ទាល់វីដេអូតាមរយៈ VLive សម្រាប់ថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលធ្វើឲ្យបទចម្រៀងថ្មីនៃក្រុមរបស់នាង ទទួលបានលេខ ១ ក្នុងកម្មវិធី MCountdown។ 

ក្នុងការផ្សាយផ្ទាល់មួយនេះ របស់សមាជិកក្រុមចម្រៀងនារី Itzy រូបនាងបានរៀបរាប់ ដែលបង្ហាញពីការដឹងគុណចំពោះអ្នកគាំទ្ររបស់នាង ថែមទាំងការស្រក់ហូរទឹកភ្នែកផងដែរ ដែលធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ត មិនត្រឹមតែប៉ុណ្ណោះ ក៏បាននិយាយពីសម្រស់របស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លាមៗបន្ទាប់ពីការផ្សាយផ្ទាល់ហើយនោះ អ្នកគាំទ្រជាច្រើន នៅតាមលើបណ្តាញអ៉ីនធឺណែត ដើម្បីធ្វើសេចក្តីអត្ថាធិប្បាយអំពីភាពសម្រស់គ្មានទាស់របស់ Yuna ដែលគេសង្កេតឃើញថា នាងនៅតែស្រស់ស្អាតសូម្បីតែយំ។

ក្នុងនោះផងដែរ មហាជនបានលាត់មាត់សរសើរ ពីសម្រស់របស់នាង ដែលនៅតែស្រស់ស្អាតសូម្បីតែពេលយំ វាជារឿងពិបាកផងដែរ​សម្រាប់មនុស្សមួយចំនួន នៅពេលដែលយំ មិនស្អាតនោះទេ តែសម្រាប់តារាស្រីរូបនេះនៅរក្សាភាពស្រស់ស្អាតរបស់នាងដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

Yuna
Yuna ពេលយំ
Yuna ពេលយំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]