ថៃ៖ តារាសម្ដែងស្រីវ័យក្មេងYaya នាងគឺជាបុគ្គលម្នាក់ដែលមហាជនគ្រប់គ្នាគោរពស្រឡាញ់និង គាំទ្ររូបនាងជាខ្លាំង ដោយសារតែភាពស្រស់ស្អាត និងទេពកោសល្យក្នុងការសម្ដែងយ៉ាងប៉ិនប្រសព្វក្នុងវិស័យសិល្បៈជួរមុខថៃ។

Yaya 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានតារាល្បីៗជាច្រើនបានបរិច្ចាគទឹកប្រាក់ដល់មន្ទីរពេទ្យជាបន្តបន្ទាប់មក  ក្នុងនោះ Yaya  ក៏បានធ្វើឱ្យមហាជនគ្រប់គ្នាមានការស្ងប់ស្ងែងកោតសរសើរពីទឹកចិត្តសប្បុរសរបស់នាងក្នុងការបរិច្ចាគទឹកប្រាក់រហូតទៅដល់៣០,០០០ ដុល្លារ ទៅកាន់មន្ទីរពេទ្យពីរ កន្លែងផ្សេងគ្នា សរុបគឺ ចំនួន៦០,០០០ដុល្លារ ។ ការបរិច្ចាគនេះគឺជាទឹកចិត្តរបស់នាងក្នុងការជួយលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានលះបង់ទាំងកម្លាំងកាយចិត្តដើម្បីថែរក្សានិងព្យាបាលអ្នកជំងឺកូវីដ១៩ យ៉ាងយកចិត្តទុកដាក់ ព្រមទាំងជាផ្នែកមួយក្នុងការជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីជំងឺកូវីដ១៩ផងដែរ ៕​

ប្រភព៖ Khaosod 

  Join Us ៖ https://t.me/khmerload

Yaya 
Yaya 
Yaya 
Yaya 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]