ថៃ៖ ប្រិយមិត្តដែលនិយមតាមដានជីវីតតារាសិល្បៈថៃ ច្បាស់ជាបានស្គាល់ហើយជាមួយនឹងតារាសម្ដែងស្រី Gracekanklao ដែលនាងគឺជាតារាស្រីវ័យក្មេងដ៏ស្រស់ស្អាតនិងមានប្រជាប្រិយភាពនៅក្នុងរង្វង់សិល្បៈថៃ។
យ៉ាងណាមិញកាសពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២១ Gracekanklao នាងបានផ្ដល់នូវបទសម្ភាសន៍ ទៅកាន់កម្មវិធីដ៏ល្បីមួយ ក្នុងប្រទេសថៃ ដោយនាងបានរៀបរាប់ពីអតីតសង្សារចាស់ដែលធ្លាប់បានទាក់ទងគ្នា ហើយពេលនេះគឺបានបែកគ្នាហើយ ដោយសារតែមានបញ្ហាមួយចំនួន ដែលនាងមិនអាចទទួលយកបាន ។ ដោយក្នុងនោះអ្វីដែលនាងស្ទើរតែក្អួតឈាមនោះគឺ មានថ្ងៃមួយ សង្សាររបស់នាងបានផឹកស្រាស្រវឹងជោគ ក៏បានខលមកកាន់នាងទាំងយប់ តែអ្វីដែលនាងបានឮនោះគឺមានសម្លែងមនុស្សស្រីម្នាក់នៅក្បែរគេ ។ សម្រាប់សង្សាររបស់នាងមួយនេះគឺបានធ្វើឱ្យនាងឈឺចាប់ច្រើនលើកច្រើនសារណាស់មកហើយ ពេលខ្លះបានធ្វើឱ្យ Gracekanklao នាងយំៗរហូតចូលមន្ទីរពេទ្យក៏មានដែរ ដោយសារតែបែបនេះហើយ នាងសម្រេចចិត្តចែកផ្លូវគ្នា ទើបលេងឈឺចាប់បន្តទៅទៀត៕
ប្រភព៖ Kapook
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]