ឥណ្ឌា៖ ថ្នាំមួយប្រភេទប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ផលិតដោយ អង្គការស្រាវជ្រាវការពារ និង ការអភិវឌ្ឍន៍ DRDO ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ដោយស្ថាប័នត្រួតពិនិត្យឱសថកំពូលរបស់ឥណ្ឌា ខណៈដែលប្រទេសមហាយក្សមួយនេះ កំពុងប្រយុទ្ធជាមួយរលកទី២ នៃការវាយលុកពីវីរុសកូវីដ១៩ ដែលបាននឹងកំពុងសម្លាប់ប្រជាជនឥណ្ឌារាប់ពាន់នាក់ ជារៀងរាល់ថ្ងៃ។
ថ្នាំដែលមានឈ្មោះថា 2-deoxy-D-glucose (2-DG) ត្រូវបានសហផលិតឡើងដោយ មន្ទីរពិសោធន៍ DRDO និង ក្រុមហ៊ុន Dr Reddy’s Laboratories ដែលមានទីស្នាក់នៅទីក្រុង Hyderabad។ ហើយថ្នាំនេះ មានលក្ខណៈជាម្សៅ ដោយត្រូវលាយក្នុងទឹកដើម្បីផឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថាប័នត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) បានអនុញាតឱ្យមានការប្រើប្រាស់ចំពោះថ្នាំនេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា សារធាតុម៉ូលេគុលដែលមាននៅក្នុងថ្នាំនេះ មានសមត្ថភាពជួយពន្លឿនដល់ការព្យាបាលឲ្យជាសះស្បើយចំពោះអ្នកជំងឺនៅមន្ទីរពេទ្យ និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន។
សមាមាត្រខ្ពស់នៃអ្នកជំងឺដែលត្រូវបានព្យាបាលដោយថ្នាំនេះ ត្រូវបានធ្វើតេស្ត បង្ហាញថា អវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តពិសោធន៍នៅក្នុង RT-PCR ។
នៅក្នុងដំណាក់កាលទី ២ នៃការធ្វើសាកល្បង ក្នុងអំឡុងខែឧសភានិងតុលាកាលពីឆ្នាំមុន ថ្នាំនេះត្រូវបានគេរកឃើញថា មានសុវត្ថិភាពចំពោះ អ្នកជំងឺកូវីដ១៩ ហើយបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការជាសះស្បើយឡើងវិញ៕
ប្រភព៖ NDTV
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]