ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាន ធ្វើការបង្ហាញចំណុចធំៗ អ្នកត្រូវធ្វើនិងត្រូវដឹងបន្ទាប់ពីចាក់វ៉ាក់សាំងរួច ដើម្បីជួយកាត់បន្ថយក្ដីបារម្ភ ដែលមួយចំនួនដែលបងប្អូននៅតែមានមន្ទិលសង្ស័យ។

ដោយឡែកចំពោះចំណុចសំខាន់ ដែលលោកអ្នកត្រូវដឹងឲ្យច្បាស់លាស ជៀសវាងការភ័យព្រួយផ្សេងៗមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អ្នកអាចនឹងមានផលរំខានខ្លះដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹង បាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើអ្នកមិនមានបញ្ហាសុខភាពដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។

២. ប្រសិនបើអ្នកឈឺនៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត

៣. កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅមុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន

៤. បរិភោគទឹកអោយបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់

យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះ ករណីជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ នៅតែមិនទាន់បានធូរស្រាលជាកំណត់សម្គាល់នៅឡើយទេ ដូច្នេះសូមបងប្អូនមេត្តាអនុវត្តវិធាន៣ការពារ៣កុំ ឲ្យបានខ្ជាប់ខ្ជួនដដែល ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសនេះឲ្យបានឆាប់ៗនាពេលខាងមុខនេះ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោមនេះ៖

សេក្តីលម្អិតដែលបានបង្ហាញដោយក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]