សៀមរាប: យោងតាមប្រភពព័ត៌មាន ពីគណនីហ្វេសប៊ុករបស់ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើការបង្ហាញអត្តសញ្ញាណរបស់បុគ្គលវិជ្ជមានកូវីដ១៩ម្នាក់ មានឈ្មោះថា ទិត្យ ឡូ ដែលត្រូវជាមិត្តភក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញថាផ្ទុកវិជ្ជមានមេរោគកូវីដ១៩ដូចគ្នា បន្ទាប់ពី បានធ្វើដំណើររួមគ្នាពីភ្នំពេញមកកាន់ស្រុកបន្ទាយស្រី ដោយបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅក្នុងមណ្ឌលចត្តាឡីស័កឃុំព្រះដាក់។
សូមបញ្ជាក់ផងដែរថា បុគ្គលឈ្មោះ រ៉ូន រាន់ត្រូវបានរកឃើញវិជ្ជមានមុនក្រោយពីមានរោគសញ្ញាសង្ស័យ ដែលជាហេតុធ្វើឱ្យក្រុមការងារបន្តបញ្ជូនឈ្មោះ ទិត្យ ឡូ ពីមណ្ឌលចត្តា ឡីស័កទៅយកសំណាកបន្ថែមទៀត និងទទួលបានលទ្ធផលវិជ្ជមានដូចគ្នានៅពេលនេះ។ យ៉ាងណាមិញ ករណីវិជ្ជមាន កូវីដ១៩ទាំងពីរករណីនេះ មិនមានពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកបន្ទាយស្រីនោះទេ និងមិនមានអ្វីគួរឱ្យព្រួយបារម្ភពីការរាលដាលឆ្លងបន្តនៅក្នុងសហគមន៍ឡើយ លើកលែងតែចំពោះអ្នកដែលបានកំពុងធ្វើចត្តាឡីស័កទាំង១២នាក់នៅក្នុងមណ្ឌលជាមួយគ្នានឹងពួកគាត់ទាំងពីរនាក់ ដែលរដ្ឋបាលស្រុកបានសម្រេចបន្តចត្តាឡីស័កពួកគាត់ចំនួន១៤ថ្ងៃបន្តទៀត និងត្រូវបានយកសំណាកលើកទីមួយរួចរាល់ហើយដែរ។
សូមរំលឹកផងដែរថា ការចាត់វិធានការបានយ៉ាងទាន់ពេលវេលារបស់ឯកឧត្តមអភិបាលស្រុកបន្ទាយស្រីនេះ ត្រូវបានមហាជនពេញបណ្តាញហ្វេសប៊ុក សម្តែងនូវការគាំទ្រ និង កោតសរសើរចំពោះចំណាត់ការបានយ៉ាងទាន់សភាពការ ដែលមិនធ្វើឲ្យមានការបង្កហានិភ័យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ព្រះដាក់៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]