បរទេស៖ ថាអីតែយើងបុគ្គលិកធម្មតា? សូម្បីតែស្ថាបនិកនៃក្រុមហ៊ុន Zoom ក៏បានសារភាពថា លោកធុញនឹងការប្រជុំអនឡាញជាហូរហែដែលធ្វើតាមសូហ្វវែររបស់ក្រុមហ៊ុនលោកផងដែរ។
លោក Eric Yuan អាយុ51ឆ្នាំ បានប្រាប់កាសែត Wall Street Journal ថា ខ្លាំងបំផុតក្នុងមួយថ្ងៃលោកធ្លាប់មានការប្រជុំដល់ទៅ19ដងជាប់ៗគ្នាឯណោះ។ លោកបាននិយាយថា៖ «ខ្ញុំនឿយហត់នឹងរឿងនេះណាស់។»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកក៏បន្តថា៖ «ខ្ញុំពិតជាជួបភាពនឿយហត់ពេលប្រជុំមែន។ ប៉ុន្តែខ្ញុំលែងមានការប្រជុំជាប់ៗគ្នាទៀតហើយ ដែលធ្វើឱ្យខ្ញុំមិនសូវហត់ដូចមុន។»
ក្រុមហ៊ុនរបស់លោក Yuan ដែលបានបង្កើតឡើងក្នុងឆ្នាំ2011 កាលពីមុនគឺមិនសូវមានគេស្គាល់ទេ តែក្រោយមកពេលដែលមនុស្សម្នានៅជុំវិញពិភពលោកចាប់ផ្តើមធ្វើការពីផ្ទះក្នុងអំឡុងពេលមានរោគរាតត្បាតនេះ ទើបកម្មវីធី Zoom មានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។
លោក Eric Yuan ឥឡូវនេះមានទ្រព្យសម្បត្តិ13.2ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ដែលដាក់ឈ្មោះលោកនៅលេខរៀងទី133ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។
យ៉ាងណាក្ដី ពេលនេះលោក Yuan ចង់អោយបុគ្គលិករបស់លោកត្រលប់ទៅប្រជុំជួបគ្នាផ្ទាល់ដូចលើកមុនវិញ ដោយនិយាយថាបុគ្គលិក Zoom នឹងត្រូវត្រលប់មកធ្វើការនៅការិយាល័យវិញយ៉ាងហោចណាស់ពីរថ្ងៃក្នុងមួយសប្តាហ៍៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]