ចិន៖ ប្រទេសចិននិយាយថា កំណាត់រ៉ុក្កែតរបស់ខ្លួនដែលមានបញ្ហាហើយដាច់ចុះមកនោះ បានធ្លាក់នៅមហាសមុទ្រឥណ្ឌាហើយ។
រ៉ុក្កែតដែលមានឈ្មោះថា Long March 5B ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល Wenchang Space Launch Centre កាលពីថ្ងៃទី29 ខែមេសា ដើម្បីដឹកម៉ូឌុល Tianhe ដែលជាម៉ូឌុលដំបូងបង្អស់នៃស្ថានីយអវកាសនាពេលអនាគតរបស់ចិន ចូលទៅក្នុងតារាវិថី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា កំណាត់រ៉ុក្កែតបានចូលមកដល់ក្នុងបរិយាកាសម៉ោង 10:24 ព្រឹក (ម៉ោងនៅប៉េកាំង) ដោយតួខ្លួនរបស់វាភាគច្រើនត្រូវបានឆេះខ្ទេចខ្ទីខ្លះៗទៅហើយ។
ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា វាបានទៅធ្លាក់នៅភាគនិរតីនៃប្រទេសឥណ្ឌានិងស្រីលង្កា។
ខណៈដែលពេលវេលានៃការធ្លាក់ចុះមកត្រូវបានគេកំណត់យ៉ាងច្បាស់ ទីតាំងដែលវាធ្លាក់ចុះមកមិនបានកំណត់ច្បាស់នោះឡើយ រហូតទាល់តែនាទីចុងក្រោយដែលរ៉ុក្កែតនេះធ្លាក់ចុះមកទើបគេកំណត់បាន។
ការបាញ់រ៉ុក្កែតនេះគឺជាផ្នែកមួយនៃកម្មវិធីអវកាសរបស់ប្រទេសចិន ដោយទីក្រុងប៉េកាំងគ្រោងនឹងធ្វើការបាញ់បង្ហោះស្រដៀងគ្នានេះ10លើកទៀត ដើម្បីដឹកឧបករណ៍ទៅក្នុងតារាវិថី៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]