ឌូបៃ៖ អ្វីក៏អាចទៅរួចដែរនៅទីក្រុងឌូបៃ ឥឡូវនេះអាងហែលទឹកដែលមានកម្ពស់ប្រហែល300ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ចាប់បើកទទួលភ្ញៀវទេសចរហើយ។

ជាប់ឈ្មោះក្នុងខែមីនាថាជាអាងហែលទឹកបែប infinity pool ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក អាងនៅលើដំបូលសណ្ឋាគារ Address Beach Resort ដែលទើបនឹងបើកថ្មី មានកម្ពស់ដល់ទៅ293.906ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាងហែលទឹកនេះក៏មិនមែនតូចដែរ វាមានបណ្តោយ94.84ម៉ែត្រនិងទទឹង16.5ម៉ែត្រ វាមានប្រវែងជិតពីរដងនៃអាងហែលទឹកនៅកីឡាអូឡាំពិក។

អាងហែលទឹកនេះគឺបើកសម្រាប់តែភ្ញៀវរបស់សណ្ឋាគារ ដែលមានអាយុចាប់ពី21ឆ្នាំឡើងទៅប៉ុណ្ណោះ។ ភ្ញៀវក៏អាចទទួលទានអាហារនៅខាងលើសណ្ឋាគារផងដែរ ដោយនៅជាប់នឹងអាងហែលទឹកនេះគឺមានភោជនីយដ្ឋានអាស៊ីមួយ ដែលមានឈ្មោះថា Zeta Seventy Seven ដែលវាក៏ស្ថិតនៅជាន់ទី77របស់សណ្ឋាគារជាមួយអាងហែលទឹកដូចគ្នា៕

Join us: https://t.me/khmerload

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]