បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រចង់បង្កើតតេឡេទស្សន៍វិទ្យុមួយ នៅផ្នែកមួយចំហៀងទៀតនៃឋានព្រះចន្ទ ដើម្បីជួយស្រាយអាថ៌កំបាំងជុំវិញការកកើតចក្រវាល។ ខណៈពេលដែលបេសកកម្មរបស់ណាសាមួយនេះ នៅមិនទាន់លេចចេញរូបរាងជាផ្លូវការ គំរូនៃតេឡេទស្សន៍ Lunar Crater Radio Telescope ឬក៏ LCRT ត្រូវបានអភិវឌ្ឍជាច្រើនឆ្នាំមកហើយ។
គម្រោងនេះទើបទទួលបានកញ្ចប់ថវិកាចំនួន៥០០,០០០ដុល្លារ ដែលជួយជំរុញឲ្យចូលទៅកាន់ដំណាក់កាលទី២នៃកម្មវិធី Innovative Advanced Concepts របស់ទីភ្នាក់ងារអវកាសណាសា។ តេឡេទស្សន៍ឋានព្រះចន្ទមួយនេះអាចនឹងរួមបញ្ចូលជាមួយ រ៉ូបូតភ្ជាប់ខ្សែសំណាញ់លោហធាតុ នៅក្នុងរណ្ដៅមួយរបស់ព្រះចន្ទនៃផ្នែកមួយចំហៀងទៀត ដើម្បីបង្កើតតេឡេទស្សន៍វិទ្យុមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតេឡេទស្សន៍នេះអាចគណនារលកវិទ្យុតាំងពីរាប់រយលានឆ្នាំមុន បន្ទាប់ពីបន្ទុះប៊ីកប៊ែងដែលបង្កើតបានជាចក្រវាលរបស់យើង មុនពេលតារាផ្សេងៗចាប់កំណើត។ គម្រោងផ្សេងៗដូចជា LCRT ត្រូវបានជ្រើសរើសដោយកម្មវិធី កំឡុងពេលដំណាក់ត្រួតពិនិត្យដោយក្រុមអ្នកវិទ្យាសាស្ត្រនៃការវាយតម្លៃសំណើសម្រាប់បេសកកម្មនានា ដែលនឹងជួយឲ្យយើងយល់ដឹងកាន់តែច្រើន និងការរុករកទីអវកាស៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]