ជាក់ស្ដែង មានផ្លែឈើ និងបន្លែជាច្រើនប្រភេទដែលផ្ដល់អត្ថប្រយោជន៍ដ៏ល្អចំពោះសុខភាព ប៉ុន្តែផ្លែឈើ និងបន្លែខ្លះទៀតកាន់តែមានអត្ថប្រយោជន៍បន្ថែម អំឡុងពេលដែលយើងមានផ្ទៃពោះ ហើយផ្លែផាសិនក៏ស្ថិតក្នុងចំពោះផ្លែឈើដ៏ល្អបំផុតសម្រាប់ស្ត្រីពពោះផងដែរ។
តម្លៃអាហារូបត្ថម្ភនៃផ្លែផាសិន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែផាសិនមានសារធាតុចិញ្ចឹមជាច្រើន ដែលផ្ដល់គុណប្រយោជន៍ដល់សុខភាពទាំងចំពោះម្ដាយ និងទារកក្នុងផ្ទៃ។ សារធាតុចិញ្ចឹមទាំងនោះរួមមាន៖
- វីតាមីនសំខាន់ៗ ដូចជាវីតាមីនA, B2 B3, B6 និងC
- ជាតិសរសៃធម្មជាតិ និងមានផ្ទុកសារធាតុរ៉ែសំខាន់ៗ ដូចជាប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ ទង់ដែង និងជាតិដែក។
- មានបរិមាណវីតាមីនCខ្ពស់
- ផ្លែផាសិនចំនួន១០០ក្រាមផ្ទុកកាឡូរី៩៧
១. ជួយដល់ការរំលាយអាហារ
អំឡុងពេលពពោះ ស្រីៗយើងតែងតែមានអាការៈចុកពោះ និងពិបាកក្នុងការរំលាយអាហារ ដោយសារតែមានការផ្លាស់ប្ដូរភ្លាមៗនៅក្នុងរាងកាយ។ ផ្លែផាសិនសំបូរទៅដោយជាតិសរសៃ ដែលអាចជួយដោះស្រាយបញ្ហារំលាយអាហារបានយ៉ាងមានប្រសិទ្ធភាព។
២. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ជាមួយគ្នានេះដែរ ផ្លែផាសិនក៏ជាប្រភពដ៏ល្អនៃវីតាមីនC ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងជារូបមន្តធម្មជាតិដ៏ពិសេសក្នុងការបញ្ចៀសជំងឺផ្សេងៗ ដោយការពង្រឹងប្រព័ន្ធភាពស៊ាំ។ ផ្លែផាសិនចំនួន១០០ក្រាម មានវីតាមីនCច្រើនជាង៥០%។
៣. ជួយឲ្យឆ្អឹងរឹងមាំ
ដោយសារតែផ្លែឈើមួយប្រភេទនេះសំបូរទៅដោយជាតិរ៉ែ ដូចជាផូស្វ័រ និងកាល់ស្យូម វាអាចជួយការពារឆ្អឹងរបស់ម៉ាក់ៗកុំឲ្យទន់ខ្សោយ នៅអំឡុងពេលពពោះ។
៤. កាត់បន្ថយជំងឺគេងមិនលក់
បន្ថែមពីនេះ ផ្លែផាសិនក៏ផ្ទុកទៅដោយសារធាតុAlkaloid ដែលអាចជួយកាត់បន្ថយជំងឺគេងមិនលក់ ថប់បារម្ភ និងភាពរសេះរសោះ ដែលតែងតែកើតជាទូទៅចំពោះស្ត្រីមានគភ៌។ ពិតណាស់ អំឡុងពេលពពោះ ការគេងឲ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់គឺជារឿងដ៏សំខាន់មួយ។
៥. ផ្ដល់អត្ថប្រយោជន៍ចំពោះស្បែក
អំឡុងពេលពពោះ ស្បែករបស់ម៉ាក់ៗតែងតែកើតមានបញ្ហាមុន ដោយសារតែបម្រែបម្រួលអ័រម៉ូន។ ផ្លែផាសិនសំបូរទៅដោយវីតាមីនA ដែលល្អសម្រាប់ពណ៌ស្បែក ដូច្នេះហើយ វានឹងជួយឲ្យម៉ាក់ៗមានស្បែកស្រស់ថ្លា និងភ្លឺរលោង។
៦. ជាអាហារបំប៉នដល់សុខភាពភ្នែក
អត្ថប្រយោជន៍មួយទៀតនៃវីតាមីនA គឺជួយពង្រឹងសុខភាពភ្នែក។ វាក៏កាត់បន្ថយឱកាសនៃការកើតជំងឺខ្វាក់មាន់ និងជំងឺភ្នែកឡើងបាយចំពោះស្ត្រីកំពុងពពោះថែមទៀតផង។
៧. គ្រប់គ្រងសម្ពាធឈាមបានល្អ
ទន្ទឹមនឹងនេះដែរ ផ្លែផាសិនក៏ជួយគ្រប់គ្រងសម្ពាធឈាមបានល្អ ដោយសារតែវាមានជាតិប៉ូតាស្យូមខ្ពស់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់សម្រាប់រាងកាយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]