ថៃ៖ ជាការពិតណាស់ ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈថៃប្រាកដជាបានស្គាល់ច្បាស់មកហើយពីគូរស្នេហ៍ជាតារាថៃល្បីៗ ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗរបស់ពួកគេ ជាមួយនឹងជីវិតក្នុងសិល្បៈក៏ដូចជាជីវិតឯកជនផងដែរ។ មិនតែប៉ុណ្ណោះ គូរស្នេហ៍តារាថៃទាំងប៉ុន្មានគូនេះ ស្រឡាញ់គ្នាស្មោះស្ម័គ្រអស់រយៈពេល៥ឆ្នាំ។
ចង់ដឹងថា គូស្នេហ៍តារាថៃគូណាខ្លះដែលមានទំនាក់ទំនងនឹងគ្នារហូតដល់ ៧ឆ្នាំ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
សូមទស្សនារូបភាពខាងក្រោម៖
១.Jaylerr Krissanapoom និង Thanaerng Kanyawee
កាលពីថ្ងៃទី ០៨ ខែ ឧសភា តារាសម្តែងល្បីឈ្មោះ Jaylerr បានបង្ហោះរូបថតរបស់លោក ជាមួយមិត្តស្រី Thanaerng នៅលើ Instagram ដោយមានអត្ថន័យថា «៥ ឆ្នាំហើយនៅតែ ស្រឡាញ់អ្នក»។
២.Ken Phupoom និង Esther Supreeleela
នៅក្នុងបញ្ជីនេះផងដែរ Ken Phupoom និង Esther Supreeleela បានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំហើយ។
ថ្មីៗនេះគូស្នេហ៍មួយគូនេះបានថតវីដេអូ TikTok ជាមួយគ្នាហើយបានចែករំលែកវានៅលើគណនី Instagram របស់ពួកគេយ៉ាងផ្អែមល្ហែម។
៣.Min Pechaya និង Oat Pitak
Oat Pitak និង Min Pechaya បានទាក់ទងគ្នាអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។
នៅថ្ងៃខួបកំណើតរបស់ Min Pechaya លោក បានបង្ហោះរូបថតផ្អែមល្ហែមជាមួយតារាស្រីរូបនេះនៅលើ Instagram ដើម្បីជូនពរឱ្យនាងនៅក្នុងថ្ងៃកំណើតយ៉ាងសប្បាយរីករាយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]