បរទេស៖  តារាម៉ូដែលដែលមានតម្លៃខ្លួនថ្លៃបំផុត Kendall Jenner បានទម្លាយនិយាយពីបញ្ហាផ្ទាល់ខ្លួន ថានាងបានទទួលរងពីជំងឺថប់បារម្ភ បានរងឥទ្ធិពលពីការងាររបស់នាង ដែលត្រូវលាតត្រដាងលើប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Vogue។

ជាក់ស្តែង នៅក្នុងការសន្ទនាជាមួយលោកវេជ្ជបណ្ឌិតម្នាក់ ជាមួយតារាម៉ូដែលវ័យ ២៦ ឆ្នាំរូបនេះ បានបើកចំហអំពីការរងទុក្ខពីរោគសញ្ញាថប់បារម្ភដែលមានរោគសញ្ញាធម្មតានៃការគេងមិនលក់ ជាមួយការលោតចង្វាក់បេះដូងលឿនធ្វើឲ្យពិបាកដកដង្ហើមអវយវៈស្ពឹកស្រពន់មិនធ្វើអ្វីបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងរូបនាង ក៏បានបន្ថែមទៀតថាជាលើកដំបូងដែលនាងបានរកឃើញរោគសញ្ញានៃជំងឺនេះគឺនៅពេល តារាម៉ូដែលរូបនេះ ត្រូវបានប៉ះពាល់ខ្លាងនឹងភ្លើង នៃការដើរបង្ហាញម៉ូដ ដែលជាលទ្ធិផល បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ស្ថានភាពបានរីកចម្រើនទៅមុខ  បានធ្វើឲ្យនាង មានរោគសញ្ញាកាន់តែអាក្រក់ទៅៗ ។

ដោយឡែក ជំងឺថប់បារម្ភកំពុងជះឥទ្ធិពលអាក្រក់ដល់ជនជាតិអាមេរិកចំនួន ៤០ លាននាក់។ ទោះយ៉ាងណាមានតែមនុស្ស ៤០ ភាគរយប៉ុណ្ណោះដែលនិយាយចេញមកហើយយល់ព្រមព្យាបាល។ យ៉ាងណាមិញ Kendall Jenner ក៏ត្រូវបានគេកោតសរសើរផងដែរ ដែលនាងមានភាពក្លាហាន ក្នុងការចេញមុខនិយាយ ក៏ដូចជាបញ្ជាក់ពីស្ថានភាពរបស់នាងពេលនេះផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Kendall Jenner
Kendall Jenner
Kendall Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]