បរទេស៖ ក្រុមហ៊ុន SpaceX របស់លោក Elon Musk នឹងចាប់ផ្តើមបេសកកម្មទៅកាន់ឋានព្រះចន្ទហៅថា DOGE-1 Mission to the Moon នៅដើមឆ្នាំ2022 ដោយក្រុមហ៊ុននឹងទទួលយករូបិយប័ណ្ណឌីជីថល Dogecoin ក្នុងការទូទាត់សម្រាប់គម្រោងនេះតែម្តង។
ក្រុមហ៊ុន Geometric Energy Corporation ក៏បានប្រកាសពីបេសកកម្មដែលគាំទ្រ dogecoin នេះកាលពីថ្ងៃអាទិត្យ ហើយ SpaceX បានបញ្ជាក់ថាវាគឺជាការពិត នៅក្នុងអ៊ីមែលទៅកាន់អ្នកយកព័ត៌មានផងដែរ។ ដោយឡែក តម្លៃហិរញ្ញវត្ថុរបស់បេសកម្មនេះមិនទាន់ត្រូវបានបង្ហាញនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយាន DOGE-1 នឹងនាំយកផ្កាយរណបទម្ងន់40គីឡូក្រាមទៅឋានព្រះចន្ទ ហើយនិងបង្ហោះចេញទៅតាមរ៉ុក្កែត Falcon 9។
លោក Tom Ochinero អនុប្រធានផ្នែកលក់ពាណិជ្ជកម្មរបស់ SpaceX បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យាន DOGE-1 នឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មលើទីអវកាស៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]