ភ្នំពេញ៖ ខណៈពេលនេះ កំឡុងពេលដែល ជំងឺរាតត្បាតនៃ កូវីដ១៩ បានកើតឡើងជាលំដាប់ ហេតុដូច្នេះ ប្រមុខរដ្ឋាភិបាល បានបង្ខំចិត្ត ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ សម្រាប់តំបន់មួយចំនួន ដែលមានការឆ្លងរីករាលដាលខ្លាំងគួរឲ្យកត់សម្គាល់។

ជាក់ស្តែង សម្រាប់តម្រូវការក្នុងការធ្វើការងារមួយនេះ ត្រូវបានក្រុមប៉ូលីសជាច្រើន ត្រូវបានបំពេញកាតព្វកិច្ច ទាំងថ្ងៃ ទាំងយប់ ក្នុងការយាមតាមដងវិថី គ្រប់ពេលវាលា មិនអាចត្រឡប់វិលទៅផ្ទះវិញ ត្រូវបានឃ្លាតឆ្ញាយពីគ្រួសារមួយរយៈធំដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក្តី នៅលើបណ្តាញសង្គម ក៏បានចែកចាយលើរូបភាពមួយចំនួន ដែលក្រុមប៉ូលីសមួយចំនួន ពីជីវិតប្រចាំថ្ងៃ នៃកន្លែងសម្រាក ក៏ដូចជាសកម្មភាពក្នុងការនូវជួរមុខ ក្នុងកំឡុងនេះ អ្វីដែលគួរឲ្យអាណិតអាសូរទៀតផងនោះ ប្រឹងប្រែងធ្វើការរហូតធ្លាក់ខ្លួនឈឺទៀងផង។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វសប៊ុក មានការអាណិតអាសូរជាពន់ពេក ក៏ដូចជាគោរពទៅដល់ទឹកចិត្ត របស់ក្រុមប៉ូលីស ក្នុងការបំពេញការងារបានយ៉ាងល្អ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើសេចក្តីអធិប្បាយ ជូនពរឲ្យពួកលោក ក៏ដូចជាបានលើកទឹកចិត្ត ឲ្យឆាប់បានជាសះស្បើយវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ នាពេលខានមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកប៉ូលីស
ក្រុមលោកប៉ូលីស
ក្រុមលោកប៉ូលីស
កន្លែងសម្រាកក្រុមលោកប៉ូលីស
កន្លែងសម្រាកក្រុមលោកប៉ូលីស
កន្លែងសម្រាកក្រុមលោកប៉ូលីស
កន្លែងសម្រាកក្រុមលោកប៉ូលីស
ក្រុមលោកប៉ូលីសសម្រាក ព្យាបាលជំងឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]