សហរដ្ឋអាមេរិក៖ មហាជននិយមតាមដាន ការប្រកួតសម្រស់តូចធំរបស់ពិភពលោក ប្រាកដជាដឹងយ៉ាងច្បាស់ថា មួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកួតសម្រសធំជាងគេ របស់ពិភពលោក នឹងប្រារព្ធធ្វើនៅ សហរដ្ឋអាមេរិក ជាក់ជាមិនខាន តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ បវរកញ្ញាតំណាងប្រទេស មីយ៉ាន់ម៉ា Thuzar Wint Lwin ( Candy) បែរជា ប្រកាសស្វែងរកជំនួយទៅវិញ ដោយសារតែ វ៉ាលីសម្លៀកបំពាក់ខ្លួនចំនួន១ ត្រូវបានបាត់។

ជាមួយគ្នានេះ រូបនាងបានបន្ថែមថា ខ្លួនមិនមានអ្វីស្លៀកពាក់គ្រប់គ្រាន់ឡើយក្នុងការប្រកួត ដោយសារតែ ក្នុងវ៉ាលីនោះ គឺមានរ៉ូប ដែលត្រូវស្លៀកជាច្រើន មិនតែប៉ុណ្ណោះ ក៏មានឈុត Final Evening Gown ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត​ បវរកញ្ញាមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ថា វ៉ាលីមួយរបស់នាងត្រូវបានបាត់នេះ ព្រោះជា កំហុសរបស់ក្រុមហ៊ុនទេសចរណ៍ ដែលមិនបានយកវាមក រូបនាងបានសាកសួរ និងធ្វើរឿងគ្រប់យ៉ាង ជាមួយក្រុមហ៊ុនទេសចរណ៍នោះ ប៉ុន្តែ ពួកគេ មិនដឹងសូម្បីថា វ៉ាលីនោះ នៅទីណា។

យ៉ាងណាក្តី ពេលនេះ អ្នកគាំទ្រទាំងអស់ បានសុំជំនួសពី បវរកញ្ញាថៃ Amanda Obdam  បវរកញ្ញហ្វីលីពីន Rabiya Mateo និងបវរកញ្ញាវៀតណាមKhanh Vann guyen ដោយសារតែ ឈុតត្រៀមក្នុងការប្រកួតរបស់ពួកគេ គឺមានចំនួនច្រើន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Thuzar Wint Lwin ( Candy) 
Thuzar Wint Lwin ( Candy) 
Thuzar Wint Lwin ( Candy) 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]