រាជធានីភ្នំពេញ ៖ ពិតណាស់ ថ្មីៗនេះ ជាថ្ងៃបុណ្យអ្នកម្តាយ ដូច្នេះ មានកូនៗប្រុសស្រីជាច្រើននាក់ បានបង្ហោះសារ និងរូបភាព ជូនពរអ្នកម្តាយជាហូរហែ ពេញបណ្តាញសង្គម ជាមួយគ្នានេះ សិល្បករ សិល្បការិនីខ្មែរ មួយចំនួនទៀត ក៏មិនខុសគ្នា ប៉ុន្មានដែរ ដោយខ្លះបានផុសរូបផ្ទាល់ ជាមួយអ្នកម្តាយ ខ្លះបានត្រឹមមើលតាមវីដេអូបន្តផ្ទាល់(Video Call) និងខ្លះទៀត បានត្រឹមបង្ហោះ រូបភាពកាលនៅមានជីវិត ដោយសារតែ នឹកខ្លាំងពេកជាដើម។
ទន្ទឹមនឹងនេះ សម្រាប់តារាស្រី ប្រុសប៉ុន្មានដួងនេះវិញ មហាជនសម្គាល់ឃើញថា មិនសូវជា បញ្ចេញមុខមាត់ អត្តសញ្ញាណអ្នកម្តាយ ជាញឹកញាប់ប៉ុន្មានទេ ដោយសារតែ មានកិច្ចការរវល់រៀងៗគ្នា តែផ្ទុយទៅវិញ សម្រាប់ថ្ងៃបុណ្យ អ្នកម្តាយនេះ តារាស្រី តារាប្រុស ទាំងនេះបាន បង្ហាញមុខមាត់ចំៗ អ្នកម្តាយខ្លួនរៀងៗខ្លួន មើលហើយ មិនសរសើរថា ស្អាតគឺមិនបានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាន់តែឃើញ រូបប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រ ប្រែអស់មន្ទិលសង្ស័យ ហេតុអី បានជាតារាស្រី ប្រុសទាំងនេះ មានមុខមាត់ស្រស់ស្អាត ស្រស់សង្ហាដល់កម្រិតនេះ នេះក៏ព្រោះតែ អ្នកម្តាយ មានមុខមាត់ស្រស់ស្អាត ប្រិមប្រិយយ៉ាងដុច្នេះសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀង ណុប បាយ៉ារិទ្ធ

២.អតីតតារាសម្តែង ដាញ់ ម៉ូនីកា

៣.ពិធីការិនី គង់ ចាន់ស្រីមុំ

៤.អតីតតារាសម្តែង អេឡិច ចិត្រា

៥.តារាចម្រៀងឯករាជ្យ សាយ

៦.តារាចម្រៀង សួស វីហ្សា

៧.តារាចម្រៀង ឱក សុគន្ធកញ្ញា

៨.តារាចម្រៀង សុគន្ធ និសា

៩.តារាសម្តែង អ៊ុន សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]