តែគឺជាភេសជ្ជៈដែលពេញនិយមមួយ ហើយវាក៏ត្រូវបានប្រើប្រាស់ក្នុងការថែរក្សាស្បែកផងដែរ។ ពិតណាស់ ជាមួយនឹងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម តែក្រហមមិនត្រឹមតែអាចជួយបណ្ដេញជាតិពុលប៉ុណ្ណោះទេ វាថែមទាំងអាចជួសជុលកោសិកានៃស្បែកឲ្យត្រលប់មករកភាពវ័យក្មេងម្ដងទៀត។ ដូច្នេះហើយ ដើម្បីទទួលបានអត្ថប្រយោជន៍នៃតែក្រហមចំពោះស្បែក និងសរសៃសក់ ស្រីៗយើងអាចសាកល្បងវិធីសាស្ត្រទាំងនេះ។
១. កាត់បន្ថយស្នាមជ្រីវជ្រួញក្រោមភ្នែក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញក្រោមភ្នែក យើងអាចបិទកញ្ចប់តែត្រជាក់ ដើម្បីបន្តឹងស្បែកនៅបរិវេណក្រោមភ្នែក ហើយធ្វើបែបនេះជារៀងរាល់ព្រឹក បន្ទាប់ពីភ្ញាក់ពីគេង។ តិចនិកមួយនេះ អាចជួយកម្ចាត់ស្នាមជ្រីវជ្រួញរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។
២. កាត់បន្ថយត្របកភ្នែកយារធ្លាក់
ស្រីៗយើងមួយចំនួន អាចនឹងមានត្របកភ្នែកយារធ្លាក់ ក្រោយពេលភ្ញាក់ពីគេង។ យ៉ាងណាមិញ ប្រសិនបើយើងចង់កម្ចាត់បញ្ហាមួយនេះ គ្នាយើងគប្បីប្រើប្រាស់វិធីសាស្ត្រដូចគ្នាទៅនឹងការដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញនៅបរិវេណភ្នែក។ កញ្ចប់តែត្រជាក់អាចជួយបន្តឹងស្បែកបរិវេណភ្នែក និងដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ក៏ដូចជាបរិមាណកាហ្វេអ៊ីនតិចតួច វាក៏អាចជួយកាត់បន្ថយបញ្ហាត្របកភ្នែកយារធ្លាក់បានយ៉ាងងាយស្រួល។
៣. កាត់បន្ថយស្លាកស្នាមនៅលើផ្ទៃមុខ
ជាមួយគ្នានេះដែរ តែក្រហមសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់រ៉ាឌីកាល់សេរី និងបណ្ដេញជាតិពុល។ ដូចនេះ គ្នាយើងក៏អាចបិទកញ្ចប់តែក្រហមដែលត្រជាក់នៅត្រង់បរិវេណដែលមានស្នាម ពីព្រោះវាអាចជួយកាត់បន្ថយស្លាកស្នាមផ្សេងៗយ៉ាងពូកែស័ក្ដិសិទ្ធិ ព្រមទាំងធ្វើឲ្យពណ៌ស្បែកស៊ីគ្នាឡើងវិញ។
៤. ជួយឲ្យសក់ភ្លឺរលោង
បន្ថែមពីនេះ តែក្រហមក៏មានសមត្ថភាពជួយឲ្យសក់របស់យើងមានពណ៌ខ្មៅបែបធម្មជាតិ និងភ្លឺរលោង។ ចូរប្រើប្រាស់តែក្រហមដែលត្រជាក់ដើម្បីលាងសម្អាតសក់ បន្ទាប់ពីងូតទឹករួច នោះស្រីៗយើងច្បាស់ជាទទួលបានសក់ស្អាត និងមានភាពទាក់ទាញជាក់ជាមិនខាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]