បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមហ៊ុន IBM បានប្រកាសថាខ្លួនបានបង្កើតបន្ទះឈីប 2-nanometer ដែលតូចបំផុតនិងមានថាមពលខ្លាំងបំផុត។
បន្ទះឈីបកុំព្យួទ័រសព្វថ្ងៃ ភាគច្រើនប្រើឈីប 10-nanometer ឬ 7-nanometer ហើយក្រុមហ៊ុនផលិតមួយចំនួនផលិតបន្ទះឈីប 5-nanometer។ លេខកាន់តែទាប ឈីបកាន់តែតូចជាងមុន និងទំនើបជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន IBM ប្រើបច្ចេកវិទ្យា 2-nanometer ដែលជាជំហានដ៏ធំមួយសម្រាប់ប្រើក្នុងទូរសព្ទស្មាតហ្វូន គ្រឿងប្រើប្រាស់ កុំព្យូទ័រ និងឧបករណ៍ដឹកជញ្ជូនជាដើម។
បន្ទះឈីបថ្មីត្រូវបានគេរំពឹងថា នឹងមានដំណើរការខ្ពស់ជាងមុន 45% និងកាត់បន្ថយថាមពលបាន 75% ទាបជាងបន្ទះឈីប 7-nanometer ដែលទំនើបបំផុតនាពេលបច្ចុប្បន្ន។ ជាមួយនឹងបន្ទះឈីប 2-nanometer ថ្មទូរសព្ទចល័តអាចប្រើបានយូរជាងមុន4ដង កុំព្យូទ័រយួរដៃអាចមានល្បឿនលឿនជាងមុន ហើយការបំភាយកាបូនពីមជ្ឈមណ្ឌលទិន្នន័យនានាអាចត្រូវបានកាត់បន្ថយ ដោយសារប្រើបន្ទះឈីបដែលល្អជាងមុន។
បន្ទះឈីប 2-nanometer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ2024 ឬ2025៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]