ស្វាយរៀង៖ យោងតាមសាររំលែកទុក្ខមួយរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានជនជាតិខ្មែរម្នាក់ទៀតហើយ បានទទួលមរណភាព ដោយសារតែវីរុសកូវីដ១៩។

ក្នុងសាររំលែកទុក្ខជូនចំពោះ គ្រួសារសពឈ្មោះ ឯម ជា ជាស្ត្រីជនជាតិខ្មែរ វ័យ ៧២ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែឧសភា កន្លងទៅនេះ ដោយសារតែជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តស្វាយរៀង សម្តែងការសោយស្តាយជាពន់ពេកជាមួយនឹងការបាត់បង់នេះ និង សូមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព និង ឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធឧបាសិកា ឯម ជា សោយសុខក្នុងសុគតិភពជានិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

សាររំលែកទុក្ខរបស់រដ្ឋបាលខេត្តស្វាយរៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]