កូរ៉េខាងត្បូង៖ គិតត្រឹមរយៈពេល ៤ថ្ងៃមកហើយ ដែលក្រុមចម្រៀងនារីពន្លកថ្មី Aespa បានទម្លាក់រូបភាព នៃសមាជិកនីមួយៗ ប្រកាសពីការវិលត្រឡប់នាពេលខាងមុខនេះ ដែលមានចំណងជើង «Next Level» ។

ក្នុងនោះផងដែរ រូបភាពនីមួយៗ នៃសមាជិក ក្រុមចម្រៀងទើបតែមានអាយុ ៥ ខែជាងរូបនេះ កំពុងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ របស់ពួកគេ កំពុងតែឈ្លក់វង្វេង ជាមួយ រសនិយមនៃការលេងស្ទីលថ្មី ដែលមិនមានធ្លាប់មានពីមុនមក ក្នុងក្រុមចម្រៀងនារីក្នុង K-pop

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ​ ប៉ុន្មានសន្លឹកដែលបានទម្លាយនៅលើគេហទំព័រជាផ្លូវការរបស់ក្រុមចម្រៀងកូនពៅផលិកម្ម SM មួយនេះ សុទ្ធសឹងទទួលបានការលេចធ្លោ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបង្ហាញស្ទាយ៍ថ្មីរបស់ពួកគេ មិនថា ឈុត ឬក៏គ្រឿងដែលបានបំពាក់គ្រងលើសមាជិកគ្រប់ៗគ្នា ពិតជាប្លែក គ្មានពីរ គួរឲ្យទាក់ទាញ គួបផ្សំ ទៅនឹងសម្រស់ដ៏ស្រស់ស្អាត គឺថា គ្មានមួយប៉ុស្តិ៍ដែលមាន ឈ្លក់វង្វេងទៅនឹងរូបរាងរបស់ពួកគេនោះ។

អ្វីដែលគរឲ្យចាប់អារម្មណ៍នេះទៅទៀត គឺរូបភាពពីក្រោយ ដែលគេធ្វើជាក្រាហ្វិក ពិតជាស្រស់ៗ មើលទៅពិតជារស់រវើកតែម្តង​ ជាមួយបច្ចេកវិទ្យាសម័យទំនើប  បានធ្វើឲ្យរូបភាពរបស់សមាជិកម្នាក់ៗ កាន់តែដូចពិតៗ​ និងភាពស្រស់ស្អាត ខុសគេតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Ningning 
Giselle
Winter 
 Karina 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]