ការផ្ដល់ចំណីអាហារត្រឹមត្រូវដល់កូនៗ ជារឿងចាំបាច់សម្រាប់ម៉ាក់ប៉ាត្រូវធ្វើ ព្រោះវាជាផ្នែកមួយជះឥទ្ទិពលដល់សុខភាព និងការលូតលាស់របស់អាអូន។ ស្របពេលអាកាសធាតុក្ដៅបែបនេះ បើយើងបណ្ដោយឲ្យអាអូនញ៉ាំអីផ្ដេសផ្កាស អាចធ្វើឲ្យបាត់បង់ជាតិទឹកខ្ពស់ បង្កើនការរលាក។ល។ ហេតុនេះហើយ ខាងក្រោមនេះ ជាជម្រើសអាហារសម្រន់ឆ្ងាញ់ៗ សម្រាប់អាអូនញ៉ាំក្នុងអាកាសធាតុមេឃក្ដៅហែងបែបនេះ។
១. យ៉ាអ៊ួរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងយ៉ាអ៊ួរមានផ្ទុកជាតិ Probiotics ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់កូនៗយើង ហើយវាក៏ល្អសម្រាប់អាអូនក្នុងរដូវក្ដៅ ព្រោះវាជួយរាងកាយឲ្យនៅត្រជាក់ពីខាងក្នុងមក។ ម៉ាក់ប៉ាអាចបន្ថែមជាផ្លែឈើទៅក្នុងយ៉ាអ៊ួរ ដើម្បីបង្កើនរសជាតិ និងផលល្អដល់រាងកាយកូន។
២.ទឹកដូង
ទឹកដូងផ្ដល់ផលល្អដល់ទាំងក្មេង និងចាស់ ព្រោះវាសម្បូរដោយប៉ូតាស្យូម អេឡិចត្រូលីត និងសារធាតុរ៉ែផ្សេងៗ។ មិនតែប៉ុណ្ណោះ វាក៏ជួយរក្សាជាតិទឹកក្នុងខ្លួនយើងបានល្អផងដែរ តែម៉ាក់ប៉ាត្រូវប្រាកដថា ទឹកដូងដែលឲ្យកូនញ៉ាំជាទឹកដូងកាប់ពីដូងស្រស់ៗ មិនមែនទឹកដូងកំប៉ុងមានក្នុងផ្សារទំនើបទេ។
៣. បន្លែ និងផ្លែឈើ
ផ្ដល់បន្លែ ឬផ្លែឈើសម្បូរជាតិទឹកឲ្យកូនញ៉ាំឲ្យច្រើនៗក្នុងខែនេះដូចជា ផ្លែស្ត្រប៊ើរី ផ្លែឪឡឹក ត្រសក់ ស្ពៃក្ដោប។ល។ ដើម្បីជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនអាអូន បន្ថែមពីលើការញ៉ាំទឹក។
៤. ការ៉េម
ក្មេងៗឲ្យតែឮពាក្យការ៉េមម្ដងៗមិនបានទេ ច្បាស់ជាទារម៉ាក់ប៉ាចង់ញ៉ាំជាមិនខាន ព្រោះវាផ្អែម ហើយត្រជាក់ទៀត ស័ក្តិសមនឹងរដូវក្ដៅបែបនេះ។ ដោយសារតែការ៉េមផ្អែម ទើបម៉ាក់ប៉ាមួយចំនួនមិនសូវឲ្យកូនញ៉ាំច្រើន ព្រោះខ្លាចប៉ះពាល់សុខភាពកូន តែបើយូរម្ដងៗពេលមេឃក្ដៅ ឲ្យអាអូនញ៉ាំការ៉េម១ដើម ក៏មិនសូវជាបញ្ហាដល់សុខភាពកូនដែរ។
ចំណាំ៖ ក្រៅពីអាហារសម្រន់អស់នេះ ម៉ាក់ប៉ាត្រូវផ្ដល់ទឹកឲ្យកូនញ៉ាំឲ្យបានច្រើន ពិសេសក្នុងអាកាសធាតុក្ដៅ ចៀសវាងបញ្ហាបាត់បង់ជាតិទឹកកើតឡើងលើកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]