អាមេរិក៖ លោកស្រី Melinda Gates បានចាប់ផ្តើមពិភាក្សាជាមួយមេធាវីលែងលះ តាំងពីខែតុលា ឆ្នាំ២០១៩ មកម្លេះ ខណៈដែលស្វាមីលោកស្រី Bill Gates មានទំនងទំនងមិត្តភាពជាមួយលោក Jeffrey Epstein ស្ថិតនៅក្នុងមន្ទិលសង្ស័យ។
លោកស្រី Melinda Gates ធ្លាប់បានបញ្ជាក់នៅក្នុងលិខិតលែងលះរបស់គាត់ថា ជាចំណងស្នេហាដែលបែកបាក់ហើយមិនអាចត្រឡប់ដូចដើម ហើយបានធ្វើការជាមួយមេធាវីជាច្រើន ដើម្បីផ្តាច់ចំណងអាពាហ៍ពិពាហ៍នេះ។ ក្នុងនោះដែរ អ្នកទាំងពីរ បានប្រកាសរួមគ្នាពីការលែងលះគ្នានៅលើបណ្តាញ Twitter កាលពីថ្ងៃច័ន្ទសប្តាហ៍មុននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBill Gates ធ្លាប់ជិះយន្តផ្ទាល់ខ្លួន Epstein ពីរដ្ឋ New Jersey ទៅ Palm Beach រដ្ឋ Florida កាលពីឆ្នាំ២០១៣ បួនឆ្នាំ បន្ទាប់ពី Epstein លួងលោមផ្លូវភេទលើអនិតិជនក្រោមអាយុ១៨ ឆ្នាំ។
Melinda មានការព្រួយបារម្ភថា Bill Gates មានទំនាក់ទំនងជាមួយអនិតិជនទាំងនោះ ចាប់តាំងឆ្នាំ២០១៣ នេះបើប្រភពសារព័ត៍មាន។
ការព្រួយបារម្ភរបស់នាងបានលេចចេញជាច្រើនឆ្នាំក្រោយមក៖ នាងបាននិយាយជាមួយមេធាវីការលែងលះរបស់លោកស្រី លោកមេធាវី Robert Stephan Cohen រហូតដល់ខែតុលាឆ្នាំ ២០១៩ ។ នៅក្នុងខែដដែលនោះកាសែត New York Times បានរាយការណ៍ថា Bill Gates បានជួបជាមួយ Epstein ជាច្រើនដងហើយ មានម្តងបានស្នាក់នៅយូរនៅឯផ្ទះរបស់ Epstein នៅញូវយ៉ក។
តែយ៉ាងណា ជំនួយការជាអ្នកនាំពាក្យរបស់ Gates បាននិយាយនៅពេលនោះថាកិច្ចប្រជុំបានផ្តោតទៅលើជំនួយមនុស្សធម៌។
Bill និង Melinda បានជួប Epstein ក្នុងឆ្នាំ ២០១៣ ហើយតាមសេចក្តីរាយការណ៍ Melinda បានប្រាប់ Bill ថានាងបានរកឃើញថាគាត់គឺជាមនុស្សមិនល្អ ហើយ Bill Gates មិនគួរទាក់ទងជាមួយគេនោះទេ។
ទោះបីជាមានការព្រួយបារម្ភរបស់ Melinda ក៏ដោយក៏ Gates និងបុគ្គលិកមួយចំនួនមកពីមូលនិធិ Bill & Melinda Gates របស់ពួកគេបានរក្សាទំនាក់ទំនងជាមួយ Epstein។ គួររំលឹកដែរ Epstein បានសម្លាប់ខ្លួននៅក្នុងគុក Manhattan នៅខែសីហាឆ្នាំ ២០១៩ ដែលជាកន្លែងដែលគាត់កំពុងរងចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទធ្ងន់ធ្ងរ។
ក្នុងបទសម្ភាសន៍មួយជាមួយ Bill Gates នៅខែកញ្ញាឆ្នាំ ២០១៩ បានប្រាប់កាសែត The Wall Street Journal ថា ៖ ខ្ញុំបានជួបគាត់ តែ ខ្ញុំមិនមានទំនាក់ទំនងអាជីវកម្មឬមិត្តភាពជាមួយគាត់នោះទេ៕
ប្រភពៈ Daily Mail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]