ថៃ៖ បន្ទាប់ពីបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាស្រី Yam Matira បានទទួលនូវការគាំទ្រយ៉ាងខ្លាំង ចំពោះសមត្ថភាព ក៏ដូចជារូបសម្រស់ដែលកំពុងតែទាក់ទាញចិត្តអ្នកទស្សនាតជាច្រើន។
ក្រៅពីភាពជោគជ័យមួយនេះ ងាកមកមើលពីជីវិតរស់នៅផ្ទាល់ខ្លួនរបស់តារារូបនេះក៏មិនចាញ់គ្នាប៉ុន្មានដែរ ក្រោយពីនាងបានបើកបង្ហាញឲ្យឃើញពីទិដ្ឋភាពផ្ទះរបស់ខ្លួនដ៏ស្កឹមស្កៃគួរឲ្យចង់រស់នៅថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ផ្ទះរបស់ Yam Matira គឺជាផ្ទះពីរជាន់ ដែលត្រូវបានតុបតែងតាមបែបទំនើប ដោយ ផ្នែកខាងក្រៅមានការរៀបចំ ដាំដើមឈើ ជួយបង្កើតជាម្លប់ដ៏ត្រជាក់។ ចំណែកឯ នៅខាងក្នុងផ្ទះវិញ ក៏មានការរៀបចំយ៉ាងស្រស់ស្អាតដូចគ្នា ជាមួយគ្រឿងសង្ហារឹមពណ៌ប្រផេះយ៉ាងប្រណីតនៅក្នុងបន្ទប់ទទួលភ្ញៀវ។
ហើយសម្រាប់បន្ទប់គេង របស់តារាស្រីរូបនេះវិញ គឺជាបន្ទប់គេងដ៏ធំទូលាយមួយ តុបតែងជាមួយនឹងគ្រឿងសង្ហារឹមស្អាត និងមានទូដាក់សម្លៀកបំពាក់យ៉ាងមានរបៀបរៀបរយ ដែលធ្វើឲ្យមើលទៅកាន់តែមានសោភ័ណ និងបរិយាកាសស្រស់ស្រាយនៅក្នុងការរស់នៅ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]