តៃវ៉ាន់៖ នៅថ្ងៃទី ១០ ខែឧសភា iFeng បានរាយការណ៍ថាតារាសម្តែង Jerry Yan ដែលគ្រប់គ្នា​ស្គាល់ជា តាវមីងសឺ បានបង្ហាញខ្លួនសាធារណៈ នៅតាមផ្សារទំនើបដើម្បីផ្សព្វផ្សាយរឿងភាគថ្មី ដែលការលេចមុខរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមហាជន រាប់ពាន់នាក់សម្រុកមកកន្លែងប្រារព្ធពិធីយ៉ាងកុះកុញ។

តួយ៉ាង នៅក្នុងការបង្ហាញភាពកម្រ នឹងត្រូវបានខកខានបង្ហាញខ្លួន អស់រយៈពេលជិតមួយឆ្នាំ តារាសម្តែងប្រុសរូបនេះ ត្រូវបានគេអត្ថាធិប្បាយថាជាបុរសសង្ហាមានរូបរាងក្មេងជាងវ័យដដែល បើប្រៀបធៀបនឹងអាយុពិតប្រាកដរបស់លោកដែលមានវ័យ ៤៤ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពនោះ ត្រូវបានគេសង្កេតឃើញថា ទោះវ័យកាន់តែជ្រេ តែកម្លោះចាស់រូបនេះ នៅតែថែរក្សារូបរាងបានយ៉ាងល្អ ដោយគ្មានចាស់ជាងមុនសូម្បីតែបន្តិចសោះ ជាពិសេសនោះ បានធ្វើអ្នកគាំទ្រជានារីៗពេញចិត្តគ្រប់គ្នា ព្រោះតែលោកបានផ្លាស់ប្តូរម៉ូតរសនិយមរបស់លោក ជាមួយនឹងសក់វែង ពិតជាសាកសមទៅនឹង សម្រស់ដ៏ស្រស់សង្ហារបស់តារាសម្តែងតៃវ៉ាន់រូបនេះ ខ្លាំងតែម្តង៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Jerry Yan
Jerry Yan
Jerry Yan រូបផាពថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]