កូរ៉េខាងត្បូង៖ តារាសម្តែងស្រីជួរមុខ Kim Tae Hee ត្រូវបានគេរាយការណ៍ថាបានលក់អគារពាណិជ្ជកម្មមួយកន្លែង ដែលនាងបានទិញកាលពី ៧ ឆ្នាំមុននៅក្បែរសង្កាត់ Yeoksam-dong ក្នុងតំបន់ Gangnam ដែលរកបានប្រាក់ចំនេញរហូតដល់ ៧,១ ពាន់លានវុ៉ន (ប្រហែល ៦,៤ លានដុល្លារ) ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអគារនេះត្រូវបានទិញដោយ អ្នកម្តាយកូនពីររូបនេះ កាលពីខែមិថុនាឆ្នាំ ២០១៤ ក្នុងតម្លៃ ១៣,២ ពាន់លានវ៉ុន (ប្រហែល ១១,៨ លានដុល្លារ) ហើយក្រោយមកត្រូវបានលក់នៅថ្ងៃទី ២៥ ខែមីនាឆ្នាំនេះក្នុងតម្លៃ ២០,៣ ពាន់លានវ៉ុន (ប្រហែល ១៨,២ លានដុល្លារ) ។ ក្នុងចំណោមលក្ខណៈពិសេសដ៏ទាក់ទាញនៃអគារនេះ មានទីតាំងស្ថិតនៅតំបន់ដែលមមាញឹកបំផុតនៅក្នុងទីក្រុងសេអ៊ូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរតារាសម្តែងនិងស្វាមីរបស់នាងតារាចម្រៀងលោក Rain ត្រូវបានគេឲ្យដឹងថា អ្នកទាំងពីរជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យជាច្រើនកន្លែងទៀត ដែលគេរាយការណ៍ផងដែរថាអគារទីភ្នាក់ងាររបស់ Rain មានតម្លៃរហូតដល់ ៣០ ពាន់លានវ៉ុន (ប្រហែល ២៦,៩ ដុល្លារ) ហើយទ្រព្យសម្បត្តិដែលប៉ាន់ស្មានរបស់គូស្វាមីភរិយាមួយគូរនេះ មានប្រហែល ៨០ ពាន់លានវ៉ុន (ប្រហែល ៧១,៧ លានដុល្លារ) ឯណោះ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]