បរទេស៖ ហ្វេសប៊ុកបានចាប់ផ្តើមសាកល្បងមុខងារថ្មីមួយ ដែលនឹងជំរុញឱ្យអ្នកប្រើប្រាស់បើកតំណ link អានសិនមុនពេលចែកចាយលើបណ្តាញសង្គមរបស់ពួកគេ។ ក្រុមហ៊ុននិយាយថា ខ្លួនកំពុងព្យាយាមលើកកម្ពស់ការចែករំលែកព័ត៌មានដែលត្រឹមត្រូវឱ្យបានច្រើន។
នៅក្នុងមុខងារថ្មីនេះ មុននឹងអ្នកប្រើប្រាស់ចែករំលែកអត្ថបទណាមួយដែលពួកគេមិនទាន់បើកអាន សារមួយនឹងលោតឡើងថា “You're about to share this article without opening it,” ហើយសារមួយទៀតនឹងលោតឡើងផងដែរ "Sharing articles without reading them may mean missing key facts." បន្ទាប់មកវានឹងផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសពីរ៖ អ្នកប្រើប្រាស់អាចបើកអត្ថបទអានសិន ឬក៏ចែករំលែកតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សStarting today, we’re testing a way to promote more informed sharing of news articles. If you go to share a news article link you haven’t opened, we’ll show a prompt encouraging you to open it and read it, before sharing it with others. pic.twitter.com/brlMnlg6Qg
— Facebook Newsroom (@fbnewsroom) May 10, 2021
Twitter ក៏បានដាក់ចេញមុខងារស្រដៀងគ្នានេះដែរ តាំងពីខែកញ្ញាឆ្នាំមុនម្ល៉េះ។ បន្ទាប់ពីការសាកល្បងអស់រយៈពេលជាច្រើនខែ ក្រុមហ៊ុន Twitter បានរកឃើញថាខ្លួនទទួលបានជោគជ័យក្នុងការធ្វើឱ្យមនុស្សជាច្រើនអានជាមុនសិន មុនពេលពួកគេការធ្វីតបន្ត។ ក្នុងករណីខ្លះ Twitter បាននិយាយថា មុខងារនេះថែមទាំងនាំឱ្យមនុស្សមួយចំនួនជ្រើសរើសមិនធ្វីតរឿងរ៉ាវបន្តទៀតផង។ លក្ខណៈពិសេសនេះក៏នឹងជួយជំរុញឱ្យអ្នកប្រើប្រាស់ ពិចារណាឡើងវិញមុនពេលចែកចាយអត្ថបទចាស់ៗ និងអត្ថបទអំពីកូវីដ-19ផងដែរ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]