ឥណ្ឌា៖ អ្នកតាមដានព័ត៌មានបរទេស នៃជំងឺកូវីដ ១៩ ប្រាកដជ្រាបច្បាស់ហើយ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងការវាយលុក កើនឡើងនៃការឆ្លងរីករាលដាលនៃជំងឺឆ្លងមួយនេះ គួរឲ្យបារម្ភជាពន់ពេក ពីសំណាក់មនុស្សទូទាំងពិភពលោក។
ជាក់ស្តែង តួលេខនៃចំនួនអ្នកឆ្លងបានកើតឡើងជាលំដាប់ ក៏ដូចជាតួលេខនៃមរណភាពផងដែរ។ តួយ៉ាងការកើនឡើងពីមួយថ្ងៃទៅមួយនេះ បានធ្វើឲ្យ មនុស្សស្លាប់នៅខាងក្រៅមន្ទីរពេទ្យ គ្មានកន្លែងបញ្ចុះសពត្រឹមត្រូវ វាជារឿងគួរឲ្យខ្លោចចិត្តខ្លាំងបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅរដ្ឋហ្គូចានៅភាគខាងលិចនៃប្រទេសឥណ្ឌា មានមនុស្សមួយចំនួន បានទៅជឿរឿងខ្លះ បានទៅជំរំសត្វគោម្តងក្នុងមួយសប្តាហ៍ ដើម្បីយកខ្លួនរបស់ពួកគេ លាបពោរពេញទៅដោយលាមកគោ ដោយពួកគេបាន សង្ឃឹមថាវានឹងជួយបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងឬជួយពួកគេឱ្យជាសះស្បើយពីជំងឺឆ្លងកូវីដទៅវិញ។
ដោយឡែក វេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌា កំពុងព្រមានប្រឆាំង ទៅកាន់មហាជនមួយចំនួននោះ ក្នុងការអនុវត្តការប្រើប្រាស់លាមកគោដោយជឿជាក់ថាវាជារឿងខុសប្រធានបទ ដោយលើកឡើងថាមិនមានភស្តុតាងវិទ្យាសាស្ត្រ សម្រាប់ធ្វើឲ្យវាប្រសិទ្ធភាពនោះទេ ហើយវានឹងធ្វើឲ្យពួកគេ មានហានិភ័យក្នុងការរាលដាលជំងឺផ្សេងៗទៀតផងដែរ។
ទោជាយ៉ាងណា នៅក្នុងហិណ្ឌូសាសនា ត្រូវបានឲ្យដឹងថា សត្វគោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិត ក៏ដូចជាផែនដីហើយអស់រយៈពេលជាច្រើនសតវត្សរ៍នៃសានាដ៏ចំណាស់មួយនេះ ដែលគេបានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ធ្វើពិធីអធិស្ឋានដោយជឿថាវាមានលក្ខណៈព្យាបាល និងថ្នាំសម្លាប់មេរោគដូច្នេះដែរ៕
ប្រភព៖ https://www.reuters.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]