ចិន៖ ក្រោយពីបានជ្រាបដំណឹងលែងលះគ្នា រវាង តារាស្រី Zhao Liying និង ស្វាមី បានធ្វើឲ្យហ្វេនៗជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង ជាពិសេស ថែមទាំងបានធ្វើឲ្យនាងកាន់តែទទួលបានការចាប់អារម្មណ៍ និងខណៈដែលពួកគេចង់ឃើញពីការបង្ហាញខ្លួនរបស់តារាស្រីរូបនេះ។
ជាក់ស្ដែង មិនឲ្យហ្វេនៗរង់ចាំយូរទៀតនោះ ដោយកាលពីយប់ថ្ងៃទី ១០ តារាស្រី Zhao Liying បានទទួលយកការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ផ្សព្វផ្សាយផលិតផលម៉ាកយីហោមួយ ដែលភ្លាមៗបន្ទាប់ពី ប្រកាសពីកាលវិភាគការងាររបស់នាង ហ្វេនៗជាច្រើនមានការអន្ទះសារយ៉ាងខ្លាំងនៅក្នុងការរង់ចាំទស្សនារូបភាពរបស់តារាសម្តែងស្រីរូបនេះ ព្រោះនេះជាព្រឹត្តិការណ៍ដំបូង ដែលនាងបានចូលរួម បន្ទាប់ពីលេចលឺរឿងអាស្រូវនៃការផិតក្បត់ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ ខាងស្ទូឌីយោរបស់នាង បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបថតប៉ុន្មានសន្លឹក ដែលបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតពណ៌ស ប្រកបដោយភាពទាក់ទាញ និងមានមន្តស្នេហ៍គួរជាទីគយគន់ នៅក្នុងក្រសែភ្នែកអ្នកទស្សនាជាច្រើន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]