បរទេស៖ រូបរាងកាសស្តាប់ថ្មីរបស់ Sony បានលេចចេញតាមអ៊ីនធើណេត តាមរយៈការបង្ហោះមួយនៅលើប្លុក The Walkman កាលពីថ្ងៃសៅរ៍។ រូបភាពនៅលើប្លុកបង្ហាញឱ្យឃើញរន្ឋសាកថ្ម និង proximity sensor នៅលើគែមខាងក្រោមនៃកាសពណ៌ខ្មៅលាយ rose gold។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍នេះ កាសស្តាប់ថ្មីរបស់ Sony អាចមាន៖

* ការគាំទ្រសំឡេងដែលមាន High-resolution ខ្ពស់។

* អាយុកាលថ្មកាន់បាន6ម៉ោង។

* សមត្ថភាពសាកថ្មលឿនជាងមុន៖ ការសាកតែ10នាទីអាចឱ្យប្រើបាន120នាទី។

* សាកថ្មឥតខ្សែ។
ប្លុក The Walkman Blog ក៏បានបន្ថែមថាកាស WF-1000XM4 របស់ Sony អាចនឹងចេញនៅថ្ងៃទី8ឬ9 ខែមិថុនា។

ឆ្លើយតបនឹងការលេចធ្លាយនេះ ក្រុមហ៊ុន Sony បាននិយាយថា ខ្លួននឹងមិនបានធ្វើអត្ថាធិប្បាយលើផលិតផលនេះនោះទេ៕

Join us: https://t.me/khmerload

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]