យល់ដឹង៖ ជាការពិតណាស់ យើងប្រាកដជាដឹងហើយថា អ្នកមានភាគច្រើន ក៏ដូចជាបុគ្គលជោគជ័យមួយចំនួនក្នុងសង្គម បានប្រើប្រាស់ ទ្រីស្តី ឬក៏អាចថាបាន បទពិសោធនិ៍ដែលពួកគេយកមកឆ្លងកាត់ លើកយកមកនិយាយទៅកាន់អ្នកដទៃបានស្តាប់ ទៅតាមកម្មវិធីផ្សេងៗជាដើម។
ហេតុដូច្នេះ យើងតែងតែបានឃើញ ទស្សនៈ របស់បុគ្គលជោគជ័យល្បីៗ ជាច្រើន ដែលគេបានយកមកដកស្រង់ពាក្យខ្លីៗរបស់ពួកគេ យកមកបង្ហោះនៅលើបណ្តាញសង្គម ដើម្បីសាយភាយការគិតវិជ្ជមានរបស់បុគ្គលទាំងនោះ ដើម្បីត្រួសត្រាសផ្លូវ ឲ្យអ្នកដទៃ រកផ្លូវទៅកាន់ភាគជោគជ័យដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្តែងគ្មានបុគ្គលជោគជ័យណា ដែលមិនមានសមត្ថភាពក្នុងការនិយាយ ក៏ដូចជាសមត្ថភាពក្នុងការទំនាក់ទំនងនោះទេ។ ព្រោះតែសមត្ថភាពទាំងអស់នេះហើយ ដែលធ្វើឲ្យ ជីវិតរបស់ពួកគេ កាន់តែប្រសើរ នៃគុណភាពជីវិត រហូតឈានទៅដល់ភាពជោគជ័យ។
ជាការពិត វាជារឿងត្រូវមួយបែបដែរ ដែលពួកគេចូលចិត្តនិយាយ ក្នុងការប្រាស្រ័យទាក់ទង ទៅកាន់អ្នកដទៃ ជាពិសេសនោះ ចាប់តាំងពួកគេជាមនុស្សដ៏មានឥទ្ធិពលទៅកាន់អ្នកដទៃ បានធ្វើឲ្យគេកាន់តែស្គាល់ឡើងពីសមត្ថភាពការប្រាស្រ័យទាក់ទងនៅពេលដែលពួកគេ បានបង្ហាញគំនិត ឬក៏មនោគមវិជ្ជា ទៅកាន់អ្នកទៃ តាមរបៀបការនិយាយរបស់ពួកគេ។

ជាលទ្ធិផល បុគ្គលជោគជ័យជាច្រើន តែងតែមានទំនាក់ទំនងល្អ ក្នុងការប្រាស្រ័យទាក់ទង វាច្បាស់ណាស់ថាពួកគេពូកែនិយាយ ក្នុងការបំផុសការគិតនៃទស្សនៈរបស់ពួកគេ ជាពិសេស ក្នុងការជះឥទ្ធិពលទៅកាន់អ្នកដទៃ ដែលប្រើប្រាស់ទ្រីស្តីក្នុងការវោហារស័ព្ទ ដែលបណ្តាលឲ្យ អ្នកដទៃកាន់តែស្គាល់ខ្លួនគេជាអ្នកណា ក៏ដូចជាភាគជោគជ័យរបស់ខ្លួនកាន់តែច្បាស់។
យ៉ាងណាមិញ នេះប្រហែលមានកត្តា ដែលបុគ្គលដែលបានជោគជ័យមួយចំនួន នៅក្នុងសង្គមបច្ចុប្បន្ន ចូលចិត្តនិយាយច្រើន នឹងបានធ្វើឲ្យអ្នកដទៃកាន់តែស្គាល់ពួកគេខ្លាំងឡើង តាមរយៈហេតុផលទាំងនេះ បានធ្វើឲ្យបុគ្គលល្បីជោគជ័យមួយចំនួន ត្រូវបានគេស្គាល់ ទៅតាមភាពប៉ិនប្រសប់ក្នុងការនិយាយបានយ៉ាងល្អរបស់ពួកគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]