គ្នាយើងប្រហែលជាមិនសូវគិតដល់ទេថាក្រូចអាចធ្វើឲ្យធ្មេញយើងមានបញ្ហាបាន។ ក្រូចមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន C នោះទេ តែវាក៏មានផ្ទុកអាស៊ីដ និងស្ករផងដែរ។ អាស៊ីដ និងស្ករនេះហើយ ដែលអាចបង្កជាបញ្ហាដល់ធ្មេញយើងបាន។
១. ញ៉ាំក្រូចប៉ះពាល់ធ្មេញបែបណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ករ៖ នៅពេលដែលយើងដឹងថាក្រូចជាផ្លែឈើល្អចំពោះសុខភាព ក្រូចក៏អាចធ្វើឲ្យធ្មេញយើងមានបញ្ហាដែរ។ មូលហេតុទីមួយគឺ ថាក្រូចមានផ្ទុកកម្រិតជាតិស្ករខ្ពស់។ ក្រូចមួយផ្លែទម្ងន់ប្រហែល១០០ក្រាម មានផ្ទុកជាតិស្ករប្រហែល៩ក្រាម។
អាស៊ីដ៖ ស្ករគ្រាន់តែជាមួយផ្នែកមួយនៃបញ្ហាប៉ុណ្ណោះ អាស៊ីដគឺជារឿងមួយទៀត។ ផ្លែក្រូចមានអាស៊ីដច្រើន និងមានកម្រិតpHចន្លោះពី៣,៧ទៅ៤,៣។ អាស៊ីដក្នុងផ្លែក្រូចអាចធ្វើឲ្យកាចាធ្មេញ ដែលជាស្រទាប់ការពារធ្មេញខាងក្រៅ សឹករេចរឹលបាន។ ពេលកាចាធ្មេញសឹក អាចធ្វើឲ្យយើងស្រៀវធ្មេញ និងពុកធ្មេញដែរ។
២. វិធីញ៉ាំក្រូចប្រកបដោយសុវត្ថិភាព
ពេលយើងញ៉ាំផ្លែក្រូច ពិតណាស់ជាតិស្ករ និងអាស៊ីដ នឹងនៅជាប់ធ្មេញរបស់យើង។ ដូចនេះ ដើម្បីកុំឲ្យអាស៊ីដ និងស្ករបានពីក្រូចបំផ្លាញធ្មេញ យើងគួរ៖
ផឹកទឹក៖ យើងគួរតែញ៉ាំទឹកបន្តិចបន្ទាប់ពីញ៉ាំក្រូចហើយ។ ទឹកអាចជួយបន្សាបកម្រិតpH ដែលមានន័យថាវាអាចជួយបន្សាបអាស៊ីដរបស់ផ្លែក្រូចជាប់នៅក្នុងមាត់របស់យើង។
កុំដុសធ្មេញភ្លាមៗ៖ គ្នាយើងប្រហែលជាអាចគិតថា ក្រោយញ៉ាំផ្លែក្រូចហើយ គួរទៅដុសធ្មេញ ដើម្បីកម្ចាត់ជាតិស្ករជាប់ធ្មេញ។ តែការពិតមិនដូច្នោះទេ ការដុសធ្មេញភ្លាមៗ បន្ទាប់ពីញ៉ាំផ្លែក្រូច មិនមែនជាំគំនិតល្អនោះទេ ព្រោះថាផ្លែក្រូចមានជាតិអាស៊ីដ។ អាស៊ីដរបស់ផ្លែក្រូចដែលយើងញ៉ាំនឹងធ្វើឲ្យកាចាធ្មេញទន់ អាចដល់រយៈពេលមួយម៉ោងឯណោះ។ បើសិនជាយើងដុសធ្មេញពេលកាចាធ្មេញកំពុងតែនៅទន់ យើងអាចធ្វើឲ្យខូចកាចាធ្មេញបាន។ ដូចនេះ ក្រោយពីញ៉ាំក្រូចហើយ គួររង់ចាំប្រហែលមួយម៉ោងសិន ចាំដុសសម្អាតធ្មេញ។
៣. ប្រយោជន៍របស់ផ្លែក្រូច
ដើម្បីញ៉ាំក្រូច ហើយមិនធ្វើឲ្យប៉ះពាល់ធ្មេញ យើងគួរអនុវត្តដូចបានរៀបរាប់ខាងលើ។ យើងមិនអាចរំលងក្រូចពីក្នុងរបបអាហារបានទេ ព្រោះថាក្រូចមានផ្ទុកវីតាមីន និងរ៉ែសំខាន់មួយចំនួន ផ្ដល់ប្រយោជន៍ដល់សុខភាពធ្មេញ និងអញ្ចាញដែរ។ ដូចជាវីតាមីន C នៅក្នុងផ្លែក្រូច ជាអ្វីដែលរាងកាយយើងត្រូវការ ដើម្បីភ្ជាប់ជាលិកាអញ្ចាញធ្មេញឲ្យរឹងមាំល្អ។ មួយវិញទៀតផ្លែក្រូចក៏មានជាតិសរសៃខ្ពស់ ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]