ចិន៖ យោងតាមសារព័ត៌មាន Sohu បានរាយការណ៍ថា កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅនេះ តារាស្រី Yang Mi បានចូលថតនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលភ្លាមៗនោះ រូបភាពរបស់នាង បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ជាមួយនឹងភាពស្រស់ស្អាត ក្មេងជាងវ័យ ផងដែរ។
យ៉ាងណាមិញ ទោះបីជា តារាស្រីរូបនេះ បានតុបតែងខ្លួនលេចធ្លោយ៉ាងណាក៏ដោយ ប៉ុន្តែ នៅក្នុងរូបភាពទាំងនោះ បានធ្វើឲ្យមនុស្សជាច្រើន មើលឃើញថា នាងហាក់បីដូចជាមានអារម្មណ៍សោកសៅ មិនសូវរីករាយនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ពួកគេបានកត់សម្គាល់ទៅលើ គ្រួសាររបស់អតីតស្វាមីនាង ដែលកំពុងតែជួបជុំគ្នា នៅក្នុងថ្ងៃបុណ្យម្ដាយ ហើយពួកគេបានដឹងទៀតថា កូនស្រីរបស់នាងបានផ្ដល់ជូននូវរូបភាពជាមួយនឹងលោកយាយរបស់ខ្លួន ដោយមិនបាននិយាយដល់ Yang Mi នៅក្នុងថ្ងៃបុណ្យម្ដាយនោះទេ ដែលប្រការនេះហើយ បានធ្វើឱ្យមនុស្សជាច្រើនគិតថា ទំនាក់ទំនងរវាងម្តាយនិងកូនស្រី គឺកាន់តែឆ្ងាយទៅៗ ហើយ ពួកគេក៏បានសង្ស័យថា នេះអាចជាមូលហេតុដែលធ្វើឲ្យ Yang Mi មានទឹកមុខក្រៀមក្រំ ក្នុងថ្ងៃធ្វើការបែបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]