ថៃ៖ មហាជនប្រាកដជាបានដឹងហើយថាតារាសិល្បៈស្រី Ploy  នាងទើបតែបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២១កន្លងមកនេះ ហើយការធ្វើតេស្តនេះផងដែរ ធ្វើរហូតទៅដល់៤ដងទើបដឹងលិទ្ធផលវិជ្ជមាន។

Ploy
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញមុនពេលដែលនាងមកទទួលការធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៤នេះ Ploy នាងបានធ្វើដំណើរកម្សាន្ត ជាច្រើនកន្លែងមានទាំងការទៅលេងនៅមាត់សមុទ្រ  ក្នុងនោះក៏មាននៅក្នុងទីក្រុងបាងកកផងដែរ។

Ploy 

សកម្មភាពទាំងអស់នេះបានក្លាយទៅជារឿងដ៏ក្ដៅគគុកនិងទទួលរងនូវការរិះគន់ជាខ្លាំងពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គម បន្ទាប់ពី Ploy នាងធ្វើតេស្តរកឃើញថាមានជំងឺកូវីដ១៩ បន្ទាប់ពីការដើរកម្សាន្តរួច។ ការរិះគន់ទាំងអស់នោះពិតជាធ្ងន់ខ្លាំងណាស់ ពាក់ព័ន្ធនឹងរូបនាងដែលធ្លាប់ជាមនុស្សគំរូដល់គេ នាងធ្លាប់ប្រាប់ឱ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ន ប៉ុន្តែនាងបែរជាធ្វេសប្រហែស ​និងហ៊ានដើរកម្សាន្ត គ្រប់ទីកន្លែង ដោយគ្នានការប្រុងប្រយ័ត្នចំពោះអ្នកដ៏ទៃ និងខ្លួនឯង។ បន្ទាប់ពីមានការស្ដីបន្ទោស និងការរិះគន់ខ្លាំងៗចូលទៅក្នុង IG របស់នាងជាច្រើនបែបនេះ បានធ្វើឱ្យនាងសម្រេចចិត្តបិទការខមមិនចូលរបស់ហ្វេនៗក្នុងIG របស់នាងតែម្ដង ៕

ប្រភព ៖ Sanook 

   Join Us ៖ https://t.me/khmerload

Ploy 
Ploy 
Ploy 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]