មនុស្សមានមាត់ចាំតែនិយាយ ទោះដឹងថាវាគ្មានបានផលប្រយោជន៍អ្វីសោះក៏ដោយ អញ្ចឹងហើយ កុំខ្មាស់ ព្រោះតែពាក្យថាជា ស្ត្រីមេម៉ាយ កុំខ្វល់នឹងពាក្យចាស់ទំនៀមដែលពោលថា មេម៉ាយចំណាយមាត់ញាតិ ព្រោះសម័យនេះហើយ គេមិនខ្វល់រឿង ក្រមុំ ឬមេម៉ាយអីទៀតទេ សំខាន់មនុស្សស្រី មានចិត្តគំនិតល្អ ចរិតថ្លៃថ្នូរ រឹងមាំ មានមុខរបរ អាចរកស៊ី ធ្វើការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រកលុយបានដោយខ្លួនឯង ទោះមានឈ្មោះថាជាស្រីមេម៉ាយ តែមានសមត្ថភាព អាចរកស៊ីធ្វើការ រកលុយចិញ្ចឹមខ្លួនឯងបាន វាក៏ល្អជាង មានប្ដីនាំតែទុក្ខ មានតែបញ្ហា ហើយវាក៏ល្អជាងមនុស្សស្រីខ្លះ ដែលគ្មានធ្វើការរកស៊ីអី។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មេម៉ាយអាចនឹងចំណាយមាត់ញាតិក៏ពិតមែន តែយ៉ាងណា ញាតិជិតខាងខ្លះ សូម្បីតែបងប្អូនមួយចំនួនរបស់យើងក៏ដោយ ក៏មិនមែនគេមកល្អល្អូកល្អើន និងឃើញពីតម្លៃ ឱ្យក្ដីស្រឡាញ់ អាណិតអាសូរដ៏ស្មោះចំពោះយើងនោះដែរ។

ដូច្នេះ មិនបាច់ខ្វល់ នឹងពាក្យសំដី មេម៉ាយចាយមាត់ញាតិ ឲ្យគេចង់និយាយអីក៏និយាយទៅព្រោះអ្នកដែលគេអត់ការងារធ្វើ ចេះតែចង់ឈ្នានីស ចេះតែមានរឿងនិយាយរហូត បើយើងដឹងហើយថាគេបែបនឹង ចូរអ្នកអភិវឌ្ឍន៍ខ្លួនឯង គ្រប់ផ្នែក គ្រប់វិស័យ ទាំងចំណេះដឹង មុខរបរ ការងារ ដែលយើងកំពុងស្ថិតនៅចំណុចនោះ ដើម្បីបង្ហាញថា យើងអាចឈរបាន ទោះបីគ្មានវត្តមានរបស់គេ យើងអាចចិញ្ចឹមកូនបាន អាចដើតួជាបុរសផង ជានារីផង យើងអាចតស៊ូបាននូវផ្លូវដ៏រអិលមួយនេះ ទោះបីជាត្រូវរងព្យុះភ្លៀងអ្វីក៏ដោយ។

រូបតំណាង

ម្យ៉ាងវិញទៀត អ្នកត្រូវទទួលស្គាល់ការពិត មនុស្សយើងទាល់តែទទួលស្គាល់ការពិតទើបអភិវឌ្ឍន៍ខ្លួនឯងបាន ទទួលស្គាល់ថាហេតុអីចំណុចអី ជួនកាលមិនមែនមកពីយើងមិនល្អនោះទេ គេស្រឡាញ់ផ្កាអ័រគីដេ យើងជាផ្កាកុលាប ដូច្នេះយើងមិនអាចជាជម្រើសរបស់គេបានទេ អាចនិយាយបានថា កាលពីមុនគេមិនទាន់ស្គាល់ខ្លួនគេទើបគេវង្វេងជាមួយយើងអស់ប៉ុន្មានឆ្នាំទៅ។

រូបតំណាង

ហើយការឈឺចាប់នោះក៏ត្រូវការចំណាតពេលវេលា ប្រៀបដូចយើងមុតដៃ បើសិនជាអ្នកមុតតិចក៏វាឆាប់បាត់ទៅតាមនឹងដែរ អញ្ចឹងវាក៏ដូចគ្នារបួសស្នាមនៃការលេងលះវាអញ្ចឹងដែរ បើសិនជាយើងរស់នៅមិនចុះសម្រុងគ្នា យើងប្រាកដក្នុងចិត្តថាមិនអាចរស់នៅបន្តទៅមុខទៀតបាន មានតែសម្រេចចិត្តលេងលះ កុំឲ្យខាតពេលវេលាទាំងសងខាង បំផ្លាញអនាគត សេចក្តីសុខរបស់ខ្លួនឯង។

អាចនិយាយបានថាយើង អស់កម្មពារនឹងគ្នា យើត្រូវជួបនឹងបុរសណាម្នាក់ទៀត ដែលយើងមានបុណ្យវាសនាមាននិស្ស័យ អាចជួបក៏យើងមើលមិនដឹង ព្រោះរាល់ការបាត់បង់ មិនទាន់ទទួលបានអ្វីមួយ អាចថាយើងនឹងទទួលបានអ្វីមួយថ្មីទៀ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]