ការ​លាង​សម្អាត​សក់​ជាមួយ​នឹង​គ្រឿង​ផ្សំ​ធម្មជាតិ​​ មិន​ត្រឹម​តែ​អាច​​ជួយ​​ឲ្យ​គល់​សក់​​រឹងមាំ​​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​ឲ្យ​សក់​​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ជៀស​ឆ្ងាយ​ពី​បញ្ហា​សក់​ផ្សេង​ៗ​ដូចជា​ជ្រុះ​សក់​ អង្គែ ​និង​សំពោង​គ្មាន​ទម្ងន់​ជា​ដើម​។​ ​ជាមួយ​នឹង​ទឹក​អង្ករ​ ព្រម​ទាំង​តែ​បៃតង​ គ្នា​យើង​​ច្បាស់​ជា​អស់​កង្វល់​ជាមួយ​នឹង​​បញ្ហា​សក់​ទៀត​មិន​ខាន​។

អត្ថប្រយោជន៍​​ទឹក​អង្ករ​ចំពោះ​​សរសៃ​សក់​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិត​ណាស់​ ទឹក​អង្ករ​ផ្ទុក​ទៅ​ដោយ​​អាមីណូអាស៊ីដ និង​សារធាតុ​Inositol ​ដែល​អាច​ជួយ​ឲ្យ​ឫស​សក់​រឹងមាំ​ និង​ជួសជុល​សក់​ខូច​គ្រប់​ប្រភេទ​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​ផ្ទុក​វីតាមីន​E ​ដែល​អាច​​ប្រឆាំង​នឹង​សក់​ជ្រុះ​ ក៏​ដូចជា​ជួយ​ឲ្យ​សក់​លូតលាស់​ល្អ​ផង​ដែរ​។

អត្ថប្រយោជន៍​នៃ​​តែ​បៃតង​​ចំពោះ​សរសៃ​សក់​​

រី​ឯ​តែ​បៃតង​​មាន​ផ្ទុក​​សារធាតុ​epigallocatechin gallate (EGCG) ​ដែល​អាច​ចិញ្ចឹម​បំប៉ន​​គល់​សក់​បាន​យ៉ាង​​អស្ចារ្យ​។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បន្ទន់​សក់​ ដែល​អាច​ជួយ​​​ពង្រឹង​ដល់​សុខភាព​ស្បែក​ក្បាល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង​។

រូបមន្ត​​បំប៉ន​សរសៃ​សក់​ជាមួយ​​ទឹក​អង្ករ​ និង​តែ​បៃតង​

  • ​​​​​​​​តែ​បៃតង​១​កញ្ចប់​
  • អង្ករ​កន្លះ​ពែង​
  • ទឹក​

វិធី​ធ្វើ​៖ ចូរ​លាយ​ទឹក​មួយ​ពែង​ជាមួយ​នឹង​អង្ករ​កន្លះ​ពែង​ រួច​ទុក​ចោល​យ៉ាង​ហោច​ណាស់​រយៈពេល​២​ម៉ោង​។​ បន្ទាប់​មក​ ឆុង​តែ​បៃតង​១​កញ្ចប់​តូច​ ឬ​ស្លឹក​តែ​បៃតង​ចំនួន​១​ស្លាប​ព្រា​កាហ្វេ​ ​ដោយ​ប្រើ​ទឹក​១​ពែង​ និង​ទុក​ចោល​រយៈពេល​៥​ទៅ​១០​នាទី​។​ ​ក្រោយ​មក​ត្រង​​យក​ទឹក​អង្ករ​ ​និង​បន្ថែម​តែ​បៃតង​ដែល​ឆុង​រួច​ទៅ​ក្នុង​ទឹក​អង្ករ​។​

វិធី​ប្រើ​ប្រាស់​ទឹក​អង្ករ​ និង​តែ​បៃតង​

  • ​កក់​សក់​ ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​ឲ្យ​រន្ធ​ញើស​នៅ​លើ​ស្បែក​​បើក និង​អាច​ស្រូប​យក​​ទឹក​បំប៉ន​សក់​កាន់​តែ​ប្រសើរ​ជាង​មុន​។
  • ចូរ​លាប​ទឹក​បំប៉ន​សក់​នៅ​លើ​សរសៃ​សក់​ ដោយ​ចាប់ផ្ដើម​ពី​ឫស​សក់​ ​រហូត​ដល់​​ចុង​សក់​។
  • ចូរ​រង់ចាំ​រយៈពេល​១០​ទៅ​១៥​នាទី​ មុន​ពេល​​លាង​សម្អាត​ចេញ​។

គ្នា​យើង​អាច​ប្រើប្រាស់​ទឹក​បំប៉ន​សក់​នេះ​ យ៉ាង​ហោច​ណាស់​ម្ដង​ ឬ​២​ដង​ក្នុង​មួយ​សប្ដាហ៍​ បន្ទាប់​ពី​កក់​សក់​រួច​ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​។
ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]