ថៃ៖ នេះគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ តារាប្រុសដ៏ល្បីឈ្មោះ លោក Push ជាមួយនឹងការសាងសង់ផ្ទះថ្មីមួយ ដែលបានបើកបង្ហាញជាវីដេអូតាមរយៈកម្មវិធីYoutube ព្រមទាំងបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមថែមទាំងទៀត ។
តាមរយៈផ្ទះថ្មីមួយនេះ តារាស្រី Jooy Warrattaya ដែលជាភរិយា របស់ Push បានបង្ហើបថា វាគឺជាក្តីសុបិន្តរបស់ Push ដែលមានបំណងចង់សាងសង់ផ្ទះថ្មីមួយនេះ ជូនដល់ឪពុកម្តាយជាយូរហើយ ប៉ុន្តែឪពុកម្ដាយរបស់លោក បានបដិសេធ ព្រោះខ្លាចកូនខ្ជះខ្ជាយលុយច្រើន ប៉ុន្តែនៅទីបំផុត ឪពុកម្ដាយរបស់ Push ក៏បានយល់ព្រមនឹងគោលបំណងមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជា ផ្ទះមួយនេះ នៅសាងសង់មិនទាន់រួចរាល់ក៏ពិតមែន ប៉ុន្តែអាចមើលឃើញ ពីរចនាសម្ពន្ធ័យ៉ាងល្អ និងមានទំហំ ធំទូលាយ ដែលបានធ្វើឱ្យមនុស្សជាច្រើន រង់ចាំមើលពីទិដ្ឋភាពផ្ទះទាំងមូល នៅពេលសាងសង់រួចរាល់ ឆាប់ៗខាងមុខនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]