យើងទាំងអស់គ្នា ធ្លាប់ដឹងរួចមកហើយពីការប្រើប្រាស់ក្រូចឆ្មារនៅលើស្បែក ប៉ុន្តែសំបកក្រូចឆ្មារក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពស្បែកយ៉ាងច្រើនដូចគ្នា។ ហេតុនេះហើយ ស្រីៗយើងអាចសាកល្បងប្រើប្រាស់សំបកក្រូចឆ្មារ ដែលជារូបមន្តសម្រស់ដ៏ពិសេស ដោយអនុវត្តតាមវិធីសាស្ត្រខាងក្រោម។
១. កាត់បន្ថយស្នាមជ្រីវជ្រួញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសំបកក្រូចឆ្មារមានអត្ថប្រយោជន៍ដូចគ្នានឹងក្រូចឆ្មារ សម្រាប់ការព្យាបាលស្នាមជ្រីវជ្រួញដែលមាននៅលើស្បែក។ ស្រីៗយើងអាចត្រដុសសំបកក្រូចឆ្មារនៅត្រង់កន្លែងជ្រីវជ្រួញ និងទុកវាឲ្យស្ងួតសិន ទើបលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។ យ៉ាងណាមិញ ការប្រើប្រាស់វិធីសាស្ត្រនេះ តម្រូវឲ្យយើងការពារស្បែកពីកម្ដៅថ្ងៃឲ្យបានខ្ជាប់ខ្ជួន។
២. ផ្ដល់ជាតិទឹកបែបធម្មជាតិ
ជាមួយគ្នានេះដែរ សំបកក្រូចឆ្មារផ្ដល់ជាតិទឹកបែបធម្មជាតិដល់ស្បែក និងធ្វើឲ្យស្បែកមានភាពទន់ល្មើយ និងមានជាតិទឹកគ្រប់ពេល។ គ្នាយើងគប្បីយកសំបកក្រូចឆ្មារមួយចំណិតតូច មកត្រដុសឲ្យសព្វនៅលើផ្ទៃមុខ និងធ្វើបែបនេះចំនួនពីរបីដងទើបជាការប្រសើរ។
៣. កម្ចាត់ក្លិនជើងមិនល្អ
ប្រសិនបើយើងកំពុងតែជួបប្រទះបញ្ហាក្លិនជើងមិនល្អ សំបកក្រូចឆ្មារអាចជួយដោះស្រាយបញ្ហាមួយនេះបានយ៉ាងស័ក្ដិសិទ្ធិ។ ចូរងូតទឹកក្ដៅឧណ្ហៗ រួចបន្ថែមសំបកក្រូចឆ្មារទៅក្នុងទឹក រួចត្រាំជើងនៅក្នុងទឹកនោះ។ សំបកក្រូចឆ្មារមិនត្រឹមតែមានគុណប្រយោជន៍កម្ចាត់បញ្ហាក្លិនជើងមិនល្អនោះទេ វាក៏អាចជួយព្យាបាលប្រអប់ជើងប្រេះ និងស្ងួតផងដែរ។
៤. ជម្រុះកោសិកាចាស់
បន្ថែមពីនេះ សំបកក្រូចក៏ជាភ្នាក់ងារជម្រុះកោសិកាងាប់ៗដ៏អស្ចារ្យ ដែលអាចជួយសម្អាតស្បែក និងកម្ចាត់ចោលធូលី និងភាពកខ្វក់ចេញពីស្បែក។ ពិតណាស់ សំបកក្រូចឆ្មារអាចជួយកម្ចាត់ចោលកោសិកាស្បែកងាប់យ៉ាងងាយស្រួល ដោយផ្ដល់នូវស្បែកទន់ល្មើយ និងម៉ត់រលោង។ ឈូសសំបកក្រូចឆ្មារចំនួនមួយផ្លែ បន្ថែមស្ករខ្លះ ព្រមទាំងប្រេងអូលីវចំនួន១ស្លាបព្រា និងយកមកត្រដុសនៅលើមុខ និងខ្លួនថ្នមៗ រួចលាងជម្រះចេញជាការស្រេច។
៥. ជួយឲ្យក្រចកសស្អាត
ប្រសិនបើស្រីៗយើងចង់បានក្រចកសស្អាត និងមានសុខភាពល្អ យើងគប្បីលាបទឹកក្រូចឆ្មារពីរបីដំណក់នៅលើក្រចក រួចត្រដុសក្រចកជាមួយនឹងសំបកក្រូចឆ្មារ។ ចូរអនុវត្តវិធីសាស្ត្រនេះចំនួន១សប្ដាហ៍ នោះយើងនឹងទទួលបានក្រចកសស្អាតជាក់ជាមិនខាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]