បរទេស៖ ក្រុមហ៊ុន Apple បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានច្រានចោលនូវកម្មវិធីជិត1លានដែលត្រូវផ្ញើមកដាក់បញ្ចូលទៅក្នុង App Store របស់ខ្លួនកាលពីឆ្នាំ2020។

Apple បានអះអាងថា ការច្រានចោលនេះដោយសារតែកម្មវិធីទាំងនោះមិនស្របនឹងច្បាប់របស់ App Store ហើយការធ្វើបែបនេះអាចការពារអ្នកប្រើប្រាស់ iPhone ពីកម្មវីធីបោកប្រាស់ មានមេរោគ និងកម្មវីធីដែលផ្តល់បទពិសោធន៍មិនល្អដល់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Apple ក៏បានផ្តល់ស្ថិតិមួយចំនួនអំពីដំណើរការច្រានចោលកម្មវិធីនៅឆ្នាំ2020ផងដែរ៖

* Apple បានច្រានចោលកម្មវិធីជិត1លានដែលត្រូវបានដាក់ស្នើ។

* ច្រានចោលនូវការអាប់ដេតកម្មវិធីជិត1លានកម្មវិធី។

*​​ 48,000កម្មវិធីត្រូវបានដកចេញ ដោយសារមានលក្ខណៈលាក់បាំង និងមិនមានឯកសារត្រឹមត្រូវ។

* កម្មវិធីចំនួន150,000ត្រូវបានដកចេញ ពីព្រោះពួកវាជា spam និងបានលួចចម្លងកម្មវិធីដទៃទៀត។

* 215,000កម្មវិធីផ្សេងទៀតត្រូវបានដកចេញ ដោយសារតែពួកវាបានប្រមូលទិន្នន័យអ្នកប្រើប្រាស់ច្រើនពេក និងបំពានលើ privacy ផ្សេងៗ។

* កម្មវិធីចំនួន95,000ត្រូវបានដកចោលដោយសារការបោកប្រាស់ ជាញឹកញាប់កម្មវិធីទាំងនោះប្តូរខ្លួនឯងទៅជាប្រភេទកម្មវីធីផ្សេងទៀតក្រោយពីឆ្លងកាត់ការពិនិត្យរបស់ Apple រួច។ វាបានក្លាយទៅជាកម្មវិធីល្បែង ឬរូបអាសអាភាសជាដើម។

* Apple បានដកគណនីចំនួន470,000ពីកម្មវិធី developer program របស់ខ្លួន ដោយសារតែការលួចបន្លំ៕

Join us: https://t.me/khmerload

លោក  Tim Cook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]