ភ្នំពេញ: ជារឿងមួយដ៏គួរឲ្យសរសើរ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយគេហទំព័រផ្លូវការរបស់ក្រុមគ្រូពេទ្យសម្តេចតេជោធីតា បានបង្ហាញវីដេអូមួយស្តីពីសកម្មភាពរបស់ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដនៅក្នុងមណ្ឌលសម្រាកព្យាបាលកម្រិតស្រាលទួលពង្រ បាននាំអ្នកជំងឺ រាំហាត់ប្រាណដើម្បីសុខភាព និងជាផ្នែកមួយព្យាបាលអ្នកជំងឺដោយបែបផ្លូវចិត្ត ដើម្បីឲ្យពួកគាត់សប្បាយរីករាយ និងបានឆាប់ជាសះស្បើយត្រលប់ទៅផ្ទះ។
សូមរំលឹកផងដែរថា យោងតាមស្ថិតិស្តីពីទិន្នន័យអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩នៅកម្ពុជា បានបង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ករណីឆ្លងសត្វនៅកម្ពុជាបានកើនឡើងដល់ទៅ ២០២២៣នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន៨១៧០នាក់ និងករណីស្លាប់សរុបមានចំនួន១៣១នាក់៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនាវីដេអូដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
ប្រភពវីដេអូ: ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]