ភ្នំពេញ៖ អស់រយៈពេលជាច្រើនម៉ោង នៃរឿងរ៉ាវផ្ទុះកក្រើក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៃតារាម៉ូដែល ក៏ដូចជាពិធិការិនីក្នុងប៉ុស្តិ៍ MyTV មួយនេះ ត្រូវបានបុគ្គលមួយរូបបានចោទប្រកាន់ពីបទ លួចទូរស័ព្ទដៃ Iphone មួយគ្រឿង និងបានប្រើអំពើហឹង្សា។
យ៉ាងណាមិញ បើទៅតាមគណនីហ្វេសប៊ុក របស់មេធាវី របស់តារាម៉ូដែលវ័យ ១៩ ឆ្នាំរូបនេះ បានបង្ហោះច្រានចោល នៃការចោទប្រកាន់មួយនេះ ក៏ដូចជា បានចេញមុខ ប្តឹងបកទៅកាន់បុគ្គលរូបនោះ ពីបទ រំលោភសេពសន្ថវៈ ក៏បានបង្ហោះរូបភាពក្រោមសម្លេងស្រែកយំ ដង្ហោហៅរកយុត្តិធម៌ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន មានការសោកសង្រេកចិត្តជាពន់ពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះ មានមហាជនជាច្រើន រហូតដល់រាប់ម៉ឺននាក់ បានប្រើពាក្យគន្លឹះ ក្នុងចែករំលែក នៃព័ត៌មានមួយនេះ ស្រែករកយុត្តិធម៌ ពីម្នាក់ទៅម្នាក់ មិនត្រឹមតែប៉ុណ្ណោះក៏មានតារាខ្មែរល្បីឈ្មោះមួយចំនួន បានមានការចែករំលែកពាក្យនេះផងដែរក៏ដូចជារូបភាពមួយចំនួន ដែលបានជឿលើសេចក្តីពិត សង្ឃឹមរូបនាងទទួលបាននូវភាពស្អាតស្អំមកវិញ នាពេលខាងមុខជាក់ជាមិនខាន៕
ប្រភពរូបភាព៖ FaceBook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]