សហរដ្ឋអាមេរិក៖ មហាជនគ្រប់គ្នានៅចាំបានទេជាមួយនឹងតុក្កតារឿងព្រះនាង ស៊ិនឌើរ៉េឡា ដែលមានភាពល្បីល្បាញខ្លាំង ស្ទើរទូទាំងពិភពលោក ។ ក្នុងនោះក៏មានការសម្ដែងជាខ្សែរភាពយន្តនៅក្នុងឆ្នាំ ២០១៥ ដោយ Lily James សម្ដែងជាតួឯកស្រីក្នុងរឿងមួយនេះ។
ក្នុងនោះ Lily James នាងបានសម្ដែងជាព្រះនាងស៊ិនឌើរ៉េឡា ដែលតម្រូវឱ្យនាងស្លៀកពាក់ និងតុបតែងជានារីបុរាណនៃប៉ែកអឺរ៉ុប សម្រាប់រឿងមួយនេះ ។ ក្នុងនោះនាងសម្ដែងបានយ៉ាងល្អ និង ពិតជាសមខ្លាំងណាស់ ជាមួយនិងទេពកោសល្យ ព្រមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះវាបានធ្វើឱ្យសាច់រឿងមួយនេះកាន់តែអស្ចារ្យ ។
យ៉ាងណាមិញ Lily James ក្នុងវ័យ៣២ឆ្នាំ នាងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ជាខ្លាំងចំពោះរូបនាង ដែលធ្លាប់តែបានឃើញសម្រស់របស់នាងក្នុងការសម្ដែង និងស្លៀកពាក់បែបបុរាណ ពេលនេះនាងបានលេងស្តាយស្លៀកពាក់បែបស៊ិចស៊ី ផាត់មុខបែបនារីទាន់សម័យ ដែលមើលទៅពិតជាប្លែក និង ហាក់បីដូចជាមនុស្សពីរផ្សេងគ្នា៕
ចង់ដឹងច្បាស់សូមទស្សនារូបភាពទាំងអស់គ្នា៖
ប្រភព៖ Thaiza
Join Us ៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]