បរទេស៖ ក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងផ្តល់ប្រាក់ចំនួន45លានដុល្លារដល់ក្រុមហ៊ុន Corning ដែលផលិតកញ្ចក់ពិសេសសម្រាប់ប្រើនៅលើ iPhone 12 ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះបាននិយាយថា ការវិនិយោគនឹងជួយពង្រីកសមត្ថភាពផលិតរបស់ក្រុមហ៊ុន Corning នៅសហរដ្ឋអាមេរិក និងជួយអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Corning បានធ្វើការរួមគ្នាជាមួយ Apple នៅលើ Ceramic Shield ដែលជាវត្ថុធាតុដើមប្រើសម្រាប់គ្របផ្នែកខាងមុខរបស់ iPhone 12 ដែលអាចទប់ទល់នឹងដំណក់ទឹកនិងការកោសឆ្កូត។
មូលនិធិ Advanced Manufacturing Fund របស់ Apple បានផ្តល់ទឹកប្រាក់ចំនួន450លានដុល្លារក្នុងរយៈពេល 4ឆ្នាំកន្លងមកនេះ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Corning ក៏ជាអ្នកផលិតកញ្ចក់ Gorilla Glass ដែលជាកញ្ចក់ធន់នឹងការកោស ដែលប្រើសម្រាប់ស្មាតហ្វូន tablets និងឧបករណ៍ពាក់លើដៃ រួមទាំងស្មាតហ្វូន Galaxy របស់ Samsung ផងដែរ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]