ជីវិត: ជាការពិតណាស់អបិយជំនឿអាចថាជារឿងពិត៥០% និងមិនពិត៥០%ដែលមនុស្សមានចំនួនធំតែងតែប្រកាន់ភ្ជាប់នៅជំនឿនេះ ព្រោះអាចនិយាយបានថា អាចនាំសុខសប្បាយ និងរឿងល្អៗដល់ពួកគេ។

យ៉ាងណាមិញ រីឯមនុស្សយើង ក៏មានផ្នត់គំនិត និងអបិយជំនឿមួយចំនួនទៅលើសម្រស់ ដែលមនុស្សមួយចំនួនយល់ឃើញថា ការដែលគេកើតមកមានម្រាមដៃស្រលូន មានប្រជ្រុយត្រង់នេះ ត្រង់នោះ អាចនាំពួកគេទទួលបានជោគជ័យក្នុងជីវិតទៅថ្ងៃមុខ។ ចំណែកឯចំណុចដែលពួកគេគិតថាជាផ្នែកមួយនៃរាងកាយរបស់ពួកគេដែលនាំសំណាងនោះរួមមាន÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.ប្រជ្រុយនាំសំណាង:

រូបភាពតំណាង

មានមនុស្សជាច្រើនមានអបិយជំនឿប្លែកៗគ្នាទៅលើប្រជ្រុយ ដោយអ្នកខ្លះគិតថា ការដែលគេមានប្រជ្រុយត្រង់ក នឹងធ្វើឲ្យគេមានសំណាងពាក់ខ្សែក ប្រជ្រុយលើម្រាមដៃនឹងធ្វើឲ្យគេមានសំណាងពាក់ចិញ្ចៀនជាដើម។

២/.ម្រាមដៃ ម្រាមជើង:

រូបភាពតំណាង

ការដែលមនុស្សមានម្រាមដៃ និងម្រាមជើងស្រលូនៗ និងវែងៗ ចាស់ៗពីបុរាណតែងនិយមហៅថាមនុស្សមានសំណាង ស្រណុកសុខស្រួលក្នុងជីវិតរស់នៅ និងមិនសូវនឿយហត់ទៅថ្ងៃមុខ។

៣/.បាតដៃ និងម្រាមដៃទន់:

រូបភាពតំណាង

មនុស្សមានបាតដៃទន់ និងខ្សែដៃបិទជិត ត្រូវបានគេនិយមហៅថាមនុស្សមានភ័ព្វសំណាង និងច្រើនតែកាន់លុយធំ ព្រមទាំងធ្វើការងារងាយស្រួល ហើយក៏មានការយល់ឃើញខ្លះបានលើកឡើងថា មនុស្សមានបាតដៃស្រលូន និងទន់ច្រើនជាងអ្នកស្រណុកតាំងតែពីក្មេងមក ហើយបើទោះជាចាស់ទៅក៏មិនសូវនឿយលំបាកអ្វីដែរ។

៤/.ទ្រេរមុខហុងសុយ:

រូបភាពតំណាង

ទម្រង់មុខនឹងជួយប្រាប់អ្នកពីអានាគត និងភាពមានបាន ព្រមទាំងប្រជាប្រិយភាពរបស់អ្នកនៅចំពោះមុខអ្នកដទៃ។ ប្រសិនបើអ្នកមានទម្រង់មុខមូលស្អាត នោះពេលអានាគតអ្នកអាចនឹងទៅជាអ្នកមានទ្រព្យសម្បត្តិធំដុំ ចំណែកឯអ្នកដែលមានទម្រង់មុខរាងការ៉េ និងក្លាយទៅជាអ្នកដឹកនាំនៅថ្ងៃណាមួយ ដែលនេះជាការយល់ឃើញរបស់បុគ្គលមួយចំនួនជុំវិញហុងសុយលើមុខជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]