ថៃ៖ កាន់តែមានក្ដីសុខខ្លាំងឡើង តារាសម្ដែងស្រី Gale Rada ស្របពេលដែលនាងកំពុងតែមានផ្ទៃពោះ ជិតសម្រាលកូនដំបូង ដែលជាសមាជិកដ៏ពិសេស នៅក្នុងគ្រួសាររបស់នាង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះ ទើបតែបានបញ្ចេញរូបភាពមួយចំនួន បង្ហាញឲ្យឃើញពីផ្ទៃពោះដែលកាន់តែធំទៅ រួមទាំងភាពផ្អែមល្ហែមរវាងនាង និងស្វាមី ដែលបានចាត់ទុកជារូបភាពអនុស្សាវរីយ៍ដ៏ល្អមួយ មុនពេលនាងសម្រាលកូន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះដែរ​ តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះ ពិតជាបានធ្វើឲ្យហ្វេនៗជាច្រើន បានឃើញពីសុភមង្គលនៅក្នុងគ្រួសាររបស់នាង ភាពល្អូកល្អើក ព្រមទាំងស្នាមញញឹម និងក្ដីស្រលាញ់យ៉ាងកក់ក្ដៅ ដែលមានចំពោះគ្នាទៅវិញទៅមក។

ចំពោះការបង្ហាញរូបភាពទាំងនេះ បានធ្វើឲ្យមិត្តៗនិងហ្វេនៗជាច្រើន បង្ហាញពីអារម្មណ៍សប្បាយរីករាយ និងអបអរចំពោះនាងនិងស្វាមី ជាពិសេស ថែមទាំងបានទន្ទឹងរង់ចាំមើលមុខកូនដំបូងរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Gale Rada
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី
Gale Rada និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]