បរទេស៖ តារាហូលីវូដដ៏ល្បីល្បាញនាង Angelina Jolie បាននិយាយថា នាងរស់ក្នុងភាព នៅលីវអស់រយៈពេលជាច្រើនឆ្នាំ ព្រោះមានលក្ខណៈវិនិច្ឆ័យជាច្រើនសម្រាប់ការជ្រើសរើសគូស្នេហ៍ថ្មី។
នៅថ្ងៃទី ១១ ខែឧសភា កាសែត People បានរាយការណ៍ថា Angelina Jolie ទើបតែចែករំលែកការសម្រេចចិត្តរបស់នាងក្នុងការជ្រើសរើសគូអនាគត។ ក្នុងអំឡុងពេលនៃការសន្ទនាជាមួយពិធីករ Justin Sylvester នៅក្នុងកម្មវិធីE! News' Daily Pop តារាភាពយន្ត Maleficent បាននិយាយថានាងពិតជាពូកែរើសណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលត្រូវបានសួរដោយ Sylvester អំពីលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសមិត្តប្រុសបន្ទាប់ពីលែងលះលោក Brad Pitt ក្នុងឆ្នាំ ២០១៦ តារាស្រីអាយុ ៤៦ ឆ្នាំរូបនេះបាននិយាយថា
ទោះយ៉ាងណា នាងមិនបានបង្ហាញពីលក្ខណៈវិនិច្ឆ័យជាក់លាក់ សម្រាប់ការស្វែងរកគូស្នេហ៍ថ្មីនោះទេ។
នៅក្នុងការសន្ទនាជាមួយ Justin Sylvester តារាភាពយន្ត «Who Wish Me Dead» បញ្ជាក់ថានាងមានសំណាងណាស់ដែលមានកូន ៦ នាក់នៅក្បែរនាង។ ចាប់តាំងពីលែងលះ Brad Pitt តារាស្រីរូបនេះបានចំណាយពេលច្រើនជាមួយកូន ៗ ។ Jolie បាននិយាយថា៖
ថ្មីៗនេះ Angelina Jolie បានវិលត្រឡប់មកធ្វើជាតារាសម្តែងវិញ។ នាងបានសម្តែងក្នុងខ្សែភាពយន្តបែបរំភើប «Who Wish Me Dead» មិនយូរប៉ុន្មាននាងនឹងបង្ហាញខ្លួននៅក្នុងគម្រោងវីរនារីដ៏អស្ចារ្យថ្មីរបស់ Marvel Studios ដែលមានឈ្មោះថា Eternals ។
Angelina បានសម្ភាសជាមួយ Cinema Blend បាននិយាយថានាងពិតជារំភើបណាស់ចំពោះតួនាទីរបស់ Thena ក្នុងរឿងវីរៈនារី។ តារាសម្តែងរូបនេះក៏បានសម្តែងការកោតសរសើរចំពោះអ្នកដឹកនាំអាស៊ី។
និយាយពីការវិលត្រឡប់មកសម្តែងវិញបន្ទាប់ពីនាងបានធ្វើជាអ្នកដឹកនាំរឿងនាង Angelina Jolie បាននិយាយថាជីវិតរបស់នាងបានផ្លាស់ប្តូរហើយ។ នាងកំពុងឈានជើងចូលដំណាក់កាលមួយទៀតក្នុងជីវិតរបស់នាង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]